LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សមាជិកបក្សរបស់ លោក ដូណាល់ ត្រាំ មិនត្រឹមតែផ្អាកជំនួយទៅ WHO

Apr 16, 2020
សមាជិកបក្សរបស់ លោក ដូណាល់ ត្រាំ មិនត្រឹមតែផ្អាកជំនួយទៅ WHO

វ៉ាស៊ីនតោន ៖ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋចំនួន ១៧រូប បានបន្ទរការរិះគន់តាមប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅលើអង្គការសុខភាពពិភពលោក WHO បន្ថែមទៀត ដោយមានសមាជិកខ្លះនិយាយថា ពួកគេនឹងបញ្ឈប់ការផ្ដល់ថវិកាឧបត្ថម្ភ រហូតទាល់តែប្រធានអង្គការនេះ ព្រមលាលែងចេញពីតំណែង។

E8243381-1E18-4E42-9C01-B800C8A28004

នៅក្នុងលិខិតគាំទ្រមួយផ្ញើជូន លោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះ ក្រុមសមាជិកតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋខាងលើ បានអះអាងថា ពួកគេបាត់បង់ជំនឿចិត្ត ចំពោះអគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ហើយលោក ដូណាល់ ត្រាំ គួរតែយកការព្យួរការផ្ដល់ថវិការបស់សហរដ្ឋអាមេរិក ជាលក្ខខណ្ឌដើម្បីឱ្យលោក Tedros ចុះចេញពីតំណែង។ មិនតែប៉ុណ្ណោះ ពួកគេក៏បានបន្ទោស WHO និងប្រទេសចិនថា ជាអ្នកទទួលខុសត្រូវលើវិបត្តិសុខាភិបាលសកលលោក នាពេលបច្ចុប្បន្នផងដែរ បើទោះជាក្នុងនោះពួកគេបានលើកសរសើរខ្លះៗ ពីតួនាទីយ៉ាងសំខាន់ នៃអង្គការសុខាភិបាលអន្តរជាតិមួយនេះក៏ដោយ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលកំពុងក្រពុលមុខនឹងវិបត្តិ COVID-19 កាលពីថ្ងៃអង្គារកន្លងទៅ បានទទួលរងការរិះគន់យ៉ាងខ្លាំង បន្ទាប់បានប្រកាសបញ្ឈប់ ការផ្ដល់ថវិកាដល់អង្គការ WHO ដោយចោទថា បានជួយប្រទេសចិនបិទបាំងទិន្នន័យឆ្លង និងស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។

5E1C5A8B-759D-4756-812C-DBE2A47B9EE5

ជាក់ស្តែង​ ក្រោយការផ្អាកជំនួយរបស់លោក ដូណាល់ ត្រាំ ប្រទេសជាច្រើនលើលោកបានចេញមុខរិះគន់ ជាពិសេសសមាជិកសហភាពអឺរ៉ុប និងប្រទេសធំៗផ្សេងទៀតនៅអាស៊ី ដោយចាត់ទុកទង្វើរបស់លោក ត្រាំ ថាគ្មានមនុស្សធម៌ ខណៈដែលពិភពលោកកំពុងត្រូវការ WHO ខ្លាំងបំផុត។ កុំថាឡើយអន្តរជាតិ សូម្បីតែអ្នកជំនាញ សប្បុរសជនល្បីៗ និងអ្នកនយោបាយជាច្រើននៅអាមេរិក ក៏បានបង្ហាញការមិនពេញចិត្ត ចំពោះអ្វីដែលលោក ត្រាំ បានសម្រេចចិត្តនោះដែរ។

យោងតាមគេហទំព័រ worldometer គិតត្រឹមព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០នេះតែម្តង ចំនួនមនុស្សស្លាប់នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងរហូតដល់ ៣៤,៦១៧នាក់ហើយ ខណៈករណីឆ្លងសរុបពេលនេះគឺ ៦៧៧,៥៧០ករណី ក្នុងនោះអ្នកជំងឺសរុប ៥៧,៥០៨នាក់ ហើយបានជាសះស្បើយ៕

3AE59049-C20B-46BD-8BB6-DA3162450B7F