LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ខ្យល់នៅ Xiaguan ផ្កានៅ Shangguan ព្រិលនៅភ្នំ Cangshan ព្រះច័ន្ទក្នុងបឹង Erhai ដើរចូលទៅក្នុងទីក្រុងស្នេហាដ៏រ៉ូមែនទិករបស់

Tinol Tan | Nov 11, 2023
ខ្យល់នៅ Xiaguan ផ្កានៅ Shangguan ព្រិលនៅភ្នំ Cangshan ព្រះច័ន្ទក្នុងបឹង Erhai ដើរចូលទៅក្នុងទីក្រុងស្នេហាដ៏រ៉ូមែនទិករបស់

នៅពេលនិយាយអំពី “ផ្កា ព្រិល ព្រះច័ន្ទ” របស់Dali ប្រតិកម្មដំបូងរបស់មនុស្សជាច្រើន គឺយីហោស្រាបៀរក្នុងស្រុកដ៏ល្បីល្បាញរបស់ Dali ប៉ុន្តែមានមនុស្សតិចណាស់ ដែលដឹងពីប្រភពដើម នៃកេរ្តិ៍ឈ្មោះដ៏ស្រស់ស្អាត “ផ្កា ព្រិល ព្រះច័ន្ទ” របស់Dali។

 

នៅខែមករាឆ្នាំ 1962 បន្ទាប់ពីបានទៅលេងរដ្ធDali អ្នកនិពន្ធដ៏ល្បីល្បាញ Cao Jinghua បានរំជួលចិត្តយ៉ាងខ្លាំងដោយទេសភាពដ៏អស្ចារ្យ និងលក្ខណៈវប្បធម៌របស់ Dali ហើយភ្លាមៗនោះបានសរសេរអត្ថបទជាបន្តបន្ទាប់អំពី “Lyrics of Yunnan” ។

 

នៅក្នុង “A Sprig of Spring on the Erhai Lake – Yunnan Lyrical Part 2” Cao Jinghua រំភើបចិត្តជាខ្លាំងដោយឈុតទាំងបួននៃខ្យល់ ផ្កា ព្រិល និងព្រះច័ន្ទរបស់ Dali ដែលគាត់ទប់ចិត្តមិនបានក៏បញ្ចេញកំណាព្យមួយគូរនេះ៖

 

“ខ្យល់នៅXiaguan ផ្កានៅShangguan ខ្យល់ពី Xiaguan បក់ទៅលើផ្កាShangguan ។

 

ព្រិលនៅលើភ្នំCangshan ព្រះច័ន្ទនៅលើបឹងErhai ព្រះច័ន្ទនៅលើបឹងErhaiបំភ្លឺព្រិលនៅលើភ្នំ Cangshan ។ ”

 

នេះមានន័យថា Xiaguan របស់ Dali (Longwei Pass) ស្ថិតនៅភាគខាងត្បូងនៃបឹង Erhai ហើយត្រូវបានបក់បោកដោយខ្យល់បឹងពេញមួយឆ្នាំ ខណៈពេលដែល Shangguan (Shimen Pass) ដែលមានទីតាំងនៅជើងខាងលិចនៃ Longquan Peak និង Yuju Peak ក្នុងភ្នំ Cangshan គឺពោរពេញទៅដោយផ្កាចម្រុះពណ៏ ផ្ទៃមេឃពោរពេញភាពចម្លែកនិងស្រស់ស្អាត  រីឯកំពូលភ្នំCangshanត្រូវបានគ្របដណ្តប់ដោយព្រិលពេញមួយឆ្នាំ​ ជារៀងរាល់យប់ពន្លឺព្រះច័ន្ទភ្លឺចាំងលើព្រិលពណ៌សនៅលើកំពូលភ្នំ Cangshan និង Erhai បឹងឆ្លុះបញ្ចាំងពីពន្លឺព្រះច័ន្ទហើយភ្នំ និងបឹងឆ្លុះបញ្ចាំងគ្នាទៅវិញទៅមក។

1-6