LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រុមមាន់ខ្នាយមាស spur បានចុះហត្ថលេខាជាថ្មីលើខ្សែប្រយុទ្ធវ៉េល Bale ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល

Sep 20, 2020
ក្រុមមាន់ខ្នាយមាស spur បានចុះហត្ថលេខាជាថ្មីលើខ្សែប្រយុទ្ធវ៉េល Bale ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាល

(ក្រុងឡុងដ៍)៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានចុះហត្ថលេខាជាថ្មីលើខ្សែប្រយុទ្ធវ៉េល Gareth Bale ពីក្លិបម្ចាស់ជើងឯកអេស្ប៉ាញ Real Madrid ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ នេះបេីយោងតាមការចេញផ្សាយដោយ BBC នៅថ្ងអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ ។EC0F1E1C-F6C0-4C58-9467-01A47C6BBE4E

Bale មានវ័យ ៣១ឆ្នាំបានចាកចេញពី Spurs ដែលលេងនៅ Premier League ក្នុងតម្លៃបំបែកឯតទគ្គកម្មពិភពលោក ៨៥លានផោនកាលឆ្នាំ២០១៣ និងបន្តរកគ្រាប់បាល់បានច្រើនជាង ១០០គ្រាប់ និងឈ្នះជើងឯកលីគ LaLiga ៤ដងជាមួយ Real Madrid ផងដែរ។

Bale បាននិយាយថា វាពិតជាល្អណាស់ដែលបានត្រឡប់មកវិញ។ វាជាក្លិបពិសេសមួយសម្រាប់ខ្ញុំ។ វាជាកន្លែងដែលមានដាក់ដាក់ឈ្មោះខ្ញុំ។ សង្ឃឹមថាឥឡូវនេះខ្ញុំអាចមានកាយសម្បទាប្រកួតខ្លះទទួលបានជោគជ័យហើយពិតជាអាចជួយក្រុមបានហើយសង្ឃឹមថាអាចឈ្នះពានរង្វាន់ថែមទៀត។3BB6D839-0853-4554-864B-F623A93655D9

គួរបញ្ជាក់ផងថា Spurs នឹងចំណាយប្រាក់ ៤០%ឲ្យ Gareth Bale ដែលស្មេីនឹង ៦០ម៉ឺនផោនក្នុង ១សប្តាហ៍ ច្រេីនជាងខ្សែប្រយុទ្ធលេខ១ ប្រចាំក្លិប Harry Kane ដែលទទួលបាន ២០ម៉ឺនផោនប៉ុណ្ណោះក្នុង ១សប្តាហ៍ដូចគ្នា ក្រោយតតិច្ចសន្យាកាលឆ្នាំ២០១៨៕DECA36BA-50E1-44A2-857C-0365E7AEA7D8