LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

លោក​ Donald Trump និង​លោក Joe Biden នឹង​ជជែក​ដេញដោល​គ្នា​ជា​លើក​ចុងក្រោយ

Oct 23, 2020
លោក​ Donald Trump និង​លោក Joe Biden នឹង​ជជែក​ដេញដោល​គ្នា​ជា​លើក​ចុងក្រោយ

 

នៅ​វេលា​ម៉ោង ៩ យប់​ថ្ងៃ​ព្រហស្បតិ៍ ត្រូវនឹងម៉ោង ៨ ​ព្រឹក​ថ្ងៃ​សុក្រ​ក្នុង​ប្រទេស​កម្ពុជា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ និង​អតីត​អនុប្រធានាធិបតី​លោក Joe Biden ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​ជជែក​ដេញដោល​គ្នា​ជា​លើក​ចុង​ក្រោយ មុន​នឹង​ថ្ងៃ​បោះឆ្នោត​ឈាន​ចូល​មក​ដល់ នៅ​ថ្ងៃ​អង្គារ ទី​៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ 

ទីកន្លែង៖ ការ​ជជែក​ដេញដោល​នេះ នឹង​ធ្វើឡើងនៅ​សាកល​វិទ្យាល័យ Belmont ទីក្រុង Nashville រដ្ឋ Tennessee សហរដ្ឋ​អាមេរិក។

អ្នក​សម្របសម្រួល៖ អ្នកស្រី Kristen Welker អ្នក​យក​ព័ត៌មាន​ឲ្យ​សារព័ត៌មាន NBC។

ព័ត៌មាន​ទូទៅ៖ ការ​ជជែក​ដេញ​ដោល​នេះ​នឹង​ប្រព្រឹត្ត​ឡើងរយៈពេល ៩០នាទី ដោយ​គ្មាន​ការ​ចាក់​ផ្សាយ​ស្ពត់​ពាណិជ្ជកម្ម និង​ការ​ធ្វើ​សេចក្តី​ថ្លែង​បើក​វេទិកា​ជជែក​ដេញដោល​រវាង​បេក្ខជន​ទាំងពីរ​ឡើយ។ ការ​ជជែក​ដេញដោល​នេះ ត្រូវបាន​បែង​ចែក​ជា​ ៦ដំណាក់កាល ដែល​ដំណាក់កាល​នីមួយៗ​មាន​រយៈពេល ១៥នាទី។

ប្រធានបទ៖ វិបត្តិ​ជំងឺ​កូវីដ១៩ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​អាមេរិកាំង បញ្ហា​រើសអើស​ជាតិសាសន៍ ការ​ប្រែប្រួល​អាកាសធាតុ សន្តិសុខជាតិ និង​ភាព​ជា​អ្នកដឹកនាំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក៕