LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អង្គការសុខភាពពិភពលោកបានប្រកាសឲ្យផ្អាកការប្រើប្រាស់ថ្នាំម្យ៉ាងនេះព្រោះវាធ្វើឲ្យអ្នកជំងឺ Covid-19 មានសភាពកាន់តែធ្ងន់ធ្ងរ

May 25, 2020
អង្គការសុខភាពពិភពលោកបានប្រកាសឲ្យផ្អាកការប្រើប្រាស់ថ្នាំម្យ៉ាងនេះព្រោះវាធ្វើឲ្យអ្នកជំងឺ Covid-19 មានសភាពកាន់តែធ្ងន់ធ្ងរ

លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) បានថ្លែងក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ទីក្រុងហ្សឺណែវកាលពីថ្ងៃច័ន្ទថា WHO បានបញ្ឈប់ជាបណ្តោះអាសន្នការសិក្សាដោយប្រើ hydroxychloroquine ព្យា​បា​ល Covid-19 ដោយសារបញ្ហាសុវត្ថិភាព បន្ទាប់ពីមានការ​អង្កេតមួយដែលបានចេញផ្សាយកា​លពីថ្ងៃសុក្រក្នុងទ​ស្សនាវដ្តីវេ​ជ្ជ​សា​ស្ត្រ The Lancet បានរាយការណ៍ថាអ្នកជំងឺ Covid-19 មានសភាពកាន់តែធ្ងន់ធ្ងរនិង​អាចបណ្តាល​ឱ្យស្លាប់​បន្ទាប់​ពីព្យា​បាល​ដោយ hydroxychloroquine និង chloroquine យោងតាមសេចក្តីរាយការណ៍របស់ CNN នៅថ្ងៃច័ន្ទនេះ។B32188B3-723C-4F44-B2F2-A37AC76CDDA7

លោក Tedros បាននិយាយថា “ក្រុមប្រតិបត្តិការឯករាជ្យមួយតំណាងឱ្យប្រទេសចំនួន ១០ កំពុងពិនិត្យ​ឡើងវិញនូវការប្រើ​ប្រា​ស់ hydroxychloroquine។ ការសិក្សារបស់ពួកគេបានរកឃើញថាថ្នាំដែល Trumpបានប្រើនិងបានអះ​អាងក្នុង​គោ​ល​ដៅ​អាជីវ​កម្ម​ឱ​សថថា​អាចការពារព្យាបាល Covid-19 គឺផ្ទុយទៅវិញ​វាអាចផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃកា​រគាំងបេះ​ដូងដែ​ល​អាចប​ណ្តាល​ឱ្យ​អ្នកជម្ងឺស្លាប់បាន”។

លោកវេជ្ជបណ្ឌិត Soumya Swaminathan ប្រធានអ្នកវិទ្យាសាស្ត្ររបស់ WHO បាននិយាយកាលពីថ្ងៃច័ន្ទថា ”ការ​សាកល្បង​គឺ​ប្រើតែ hydroxychloroquine ប៉ុណ្ណោះទេ មិនមែន chloroquine ដែលមានជាតិពុលច្រើននោះទេ”៕

ប្រភព CNN