LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សមាជិកសភាអ៊ីតាលីម្នាក់ចោទប្រកាន់លោក Bill Gate ពីបទ​សម​គំនិ​ជា ឧក្រិដ្ឋជនវ៉ាក់សុំាង

May 28, 2020
សមាជិកសភាអ៊ីតាលីម្នាក់ចោទប្រកាន់លោក Bill Gate ពីបទ​សម​គំនិ​ជា ឧក្រិដ្ឋជនវ៉ាក់សុំាង

យោងតាមសេចក្តីរាយការណ៍ក្តៅៗពីសារព័ត៌មានអាមេរិក RT នាពេលនេះបានឱ្យដឹងថា សមាជិកសភាអ៊ីតាលីម្នាក់ដែលនិយាយជាសេរីនៅក្នុងសភាបានធ្វើការចោទប្រកាន់លោក Bill Gate ពីបទ​សម​គំនិ​ជា“ ឧក្រិដ្ឋជនវ៉ាក់សុំាង” និងជាឧបករណ៍ពិភពលោក។

កន្លងមកយើងដឹងហើយថា លោក Bill Gate បានខិតខំប្រឹងប្រែងប្រឆាំងវីរុសកូរ៉ូណាដែលមូលហេតុដែលអាចកើតមាននៅពីក្រោយការជ្រាតជ្រែករបស់ពួកមហាសេដ្ឋី។ នៅក្នុងសេក្តីតវ៉ាមួ​យកាលពី​ស​ប្តាហ៍​មុន សមាជិកសភាអ៊ីតាលី Rome Sara Cunial បានថ្លែងសុន្ទរកថានៅក្នុងសភាដែលបានអំពាវនាវដល់សមាជិកសភាទាំងអស់ប្រឆាំងនឹងផែនការនៃការចាក់វ៉ាក់សុំាងប្រឆាំងនឹង Covid-19ព្រោះ​ផែន​ការនេះជំរុញដោយឥស្សរជនពុករលួយ។​ លោកស្រីបានចង្អុលលោក Bill Gateជាពិរុទ្ធជននៅពីក្រោយការចាក់វ៉ាក់សុំាងប្រសិនបើមិនមែនរាតត្បាតទេ។

ផងដែរ លោកស្រី Cunial បានថ្លែងសុន្ទរកថា “អស់រយៈពេលជាច្រើនទសវត្សដែល លោក Gate បានអនុវត្តលើគោលនយោបាយ Depopulation Policy និងផែនការត្រួតត្រាផ្តាច់ការលើនយោបាយពិភ​ព​​​លោក ក្នុងគោលបំណងដើម្បីទទួលបានអាទិភាពលើកសិកម្ម បច្ចេកវិទ្យា និងថាមពល”​ ។

ក្នុងនាមជាសកម្មជនប្រឆាំងនឹងការសាកល្បងវ៉ាក់សុំាង (Anti-vax activist) របស់លោក Gate លោក Cunial បានចាត់ទុកលោក Gate​ជាមនុស្សអាក្រក់ដោយ​សារតែ​យុទ្ធនា​ការចា​ក់វ៉ាក់​សុំាងរ​បស់មូល​និធិ​គាត់បានធ្វើអស់រយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសកំពុងអភិវឌ្ឍតិចតួច ហើយក្នុងនោះមានស្ត្រីរាប់លាននាក់នៅទ្វីបអាហ្រ្វិក​និងក្មេងរាប់រយរាប់ពាន់នាក់​នៅក្នុងប្រទេសឥណ្ឌា​រងការចោ​ទប្រ​កាន់​យ៉ា​ងខ្លាំ​ងពីសំ​ណាក់ក្រុមហ៊ុន GMOs និងបច្ចេកវិទ្យា 5G ទៅនឹងការរួមគំនិតឃុបឃិតគ្នាយ៉ាងក្រៃលែងនៃ“ ទង្វើបាបរបស់គាត់” គឺ “ ទាសភាពនិងការព្យាបាលដោយមិនស្ម័គ្រចិត្ត រួមនឹងការរំ​លោ​ភលើ​អធិប​តេយ្យ​ភា​ព​ និងឆន្ទៈសេរី។

អ្នកនយោបាយអ៊ីតាលីរូបនេះក៏បានរិះគន់យ៉ាងខ្លាំងចំពោះវិធានការចាក់សោរប្រឆាំងមេរោគឆ្លងដែលថាប្រទេសរបស់លោកស្រីស្ថិតក្នុងចំណោមប្រទេសដំបូងគេដែលត្រូវបានអនុវត្តការសាកល្បងវ៉ាក់សាំង។ យោងតាម ​​Cunial បាននិយាយទៀតថា "ភាពឯកោនេះបម្រើរបៀបវារៈពិភពលោកផងដែរខណៈពេលដែលជនជាតិអ៊ីតាលីត្រូវបានទទួលរងនូវការស៊ើបអង្កេតបរិសុទ្ធនៃវិទ្យាសាស្រ្តមិនពិត"៕