LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អគារកាណាឌីយ៉ាត្រូវបាន ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើការមួយរយៈសិនក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ផ្ទុកកូវីដ១៩

Dec 03, 2020
អគារកាណាឌីយ៉ាត្រូវបាន ក្រសួងសុខាភិបាល សម្រេចផ្អាកដំណើការមួយរយៈសិនក្រោយរកឃើញបុគ្គលិកធនាគារចិនម្នាក់ផ្ទុកកូវីដ១៩

យោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា គិតថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានរកឃើញអ្នកឆ្លងថ្មីទាំង ២ នាក់នេះមាន ស្រ្ដីជនជាតិខ្មែរអាយុ ២៣ ឆ្នាំម្នាក់ មានអាស័យដ្ឋានស្នាក់នៅសង្កាតវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ និងម្នាក់ទៀតជាស្ដ្រីជនជាតិខ្មែរអាយុ ២១ ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាតវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ត្រូវជាប្អូនស្រីបង្កើតស្ដ្រីខាងលើ)

ដោយឡែកនៅព្រឹកនេះបើយោងតាមសារព័ត៌មាន Fresh News បានអោយដឹងថា ក្រសួងសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយៈពេលខ្លីសិន បន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩។

ជាមួយគ្នានេះដែរលោកស្រី យក់ សម្បត្តិ បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា កាលពីយប់មិញក្រសួងបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ លើបុរសជនជាតិខ្មែរម្នាក់ ជាបុគ្គលិកធនាគារចិន (Bank of China) ដែលការិយាល័យធនាគារចិននេះ មានទីតាំងនៅក្នុងអគារកាណាឌីយ៉ាតែម្តង ដូចេ្នះក្រសួងស្នើសុំបិទអគារបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល។

សូមបញ្ជាក់ថា បុរសជាបុគ្គលិកធនាគារចិនខាងលើនេះ មានទីលំនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។