LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ការលុកលុយដោយសត្វកណ្តូបវាលខ្សាច់បានវាយប្រហារ ប្រទេសឥណ្ឌានិងប៉ាគីស្ថា

May 26, 2020
ការលុកលុយដោយសត្វកណ្តូបវាលខ្សាច់បានវាយប្រហារ ប្រទេសឥណ្ឌានិងប៉ាគីស្ថា

ការលុកលុយដោយ សត្វកណ្តូបវាលខ្សាច់ បានវាយប្រហារ ប្រទេសឥណ្ឌានិងប៉ាគីស្ថា យ៉ាងច្រើននៅចំកណ្តាលស្ថានភាព​ នៃជំងឺរាតត្បាតឆ្លង ។

 ពពួកសត្វដែលមានស្នែងខ្លីៗ​ ដែលស៊ីបំផ្លាញដំណាំទាំងនេះ​ បានលុកលុយជាងបួនស្រុក​ ជាង ៥ម៉ឺនហិកតានៅភាគខាងលិចប្រទេសឥណ្ឌា។  រដ្ឋ Rajasthan, Madhya Pradesh និងរដ្ឋ Gujarat គឺជារដ្ឋដែលរងផលប៉ះពាល់ខ្លាំងបំផុត។

 នៅក្នុងប្រទេសប៉ាគីស្ថាន​ ដែលនៅជិតខាង​ អាជ្ញាធរបានប្រកាសអាសន្នទូទាំងប្រទេស​ កាលពីខែកុម្ភៈដោយនិយាយថាចំនួនសត្វកណ្តូប​ គឺអាក្រក់បំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍​ ។  របាយការណ៍ក្នុងស្រុកនិយាយថា​ កសិករកំពុងប្រយុទ្ធប្រឆាំងនឹង“ គ្រោះកាចចង្រៃដ៏អាក្រក់បំផុតក្នុងរយៈពេលជិត ៣ ទសវត្សរ៍” ហើយពពួកសត្វនេះកំពុងបំផ្លាញដំណាំ​ និងធ្វើឱ្យតម្លៃស្បៀងអាហារឡើងថ្លៃ​ ។

 យោងតាមរបាយការណ៍​ របស់អង្គការស្បៀងអាហារ​ និងកសិកម្ម (FAO) របស់អង្គការសហប្រជាជាតិ​ បានអោយដឹងថា​ តំបន់ខ្លះរបស់ប្រទេសប៉ាគីស្ថាន​  មានចំនួន ៣៨% ដែលបានសាយភាយពាសពេញ​ ខេត្ត​  Balochistan, Sindh and Punjab គឺជាកន្លែងបង្កាត់ពូជរបស់សត្វកណ្តូប​ ។

 មន្រ្តីនិយាយថា​ ប៉ុន្តែរឿងនេះមិនបានកើតឡើង​ តាមវិធីរបស់ប្រទេសឥណ្ឌា​ និងប៉ាគីស្ថាន​ ដែលធ្វើការយ៉ាងជិតស្និទ្ធ​ ដើម្បីប្រយុទ្ធប្រឆាំង​ នឹងសត្វល្អិតដែលផ្លាស់ទីលំនៅទាំងនេះទេ​ ។​

មន្ត្រីជាន់ខ្ពស់ឥណ្ឌាបានប្រាប់ខ្ញុំថា​ មានការប្រជុំ Skype ចំនួន ៩ លើក​ រវាងភាគីទាំងពីរ​ ចាប់តាំងពីខែមេសា​ ដែលមន្រ្តីការពាររុក្ខជាតិ​ មកពីអាហ្គានីស្ថាន​ និងអ៊ីរ៉ង់ក៏បានចូលរួមផងដែរ​ ។