LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

កុំប្រហែសឲ្យសោះ! ចិនចាប់ផ្ដើមផ្ទុះជំងឺជាថ្មីស្របពេលដែលបើកទីក្រុងតែពេលនេះប្រកាសបិ​តទីក្រុងវិញហើយ

May 13, 2020
កុំប្រហែសឲ្យសោះ! ចិនចាប់ផ្ដើមផ្ទុះជំងឺជាថ្មីស្របពេលដែលបើកទីក្រុងតែពេលនេះប្រកាសបិ​តទីក្រុងវិញហើយ

អភិបាលក្រុងស៊ូឡាន ក្នុងខេត្តជីលីន ភាគខាងជើង ប្រទេសចិន បានប្រកាសដាក់ទីក្រុងត្រូវបិទខ្ទប់ទាំងស្រុងមិនឱ្យមានការចេញ ចូលដែលមានប្រជាជនរស់នៅសរុបជាង៧សែននាក់ក្រោយមានផ្ទុះ ករណីឆ្លងថ្មីចំនួន១១ករណី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

ចាប់ពីថ្ងៃអាទិត្យទី១០ ឧសភា ទៅមធ្យោបាយដឹកជញ្ជូន សាធារណៈក្នុងក្រុងត្រូវផ្អាក។ រថយន្តគ្រប់ប្រភេទត្រូវបញ្ឈប់ត្រឹម ចំណតមាត់ច្រកចូលក្រុង។ រថភ្លើងមិនចាកចេញស្ថានីយ៍រហូតទល់ នឹងថ្ងៃទី ៣១ ឧសភា។ គ្មានពលរដ្ឋណាមានសិទ្ធិចេញដើរហើរក្រៅផ្ទះបានទេ។

គណៈកម្មាធិការស្រុកបានទទួលបទបញ្ជាឱ្យបិទបង្ខាំងភូមិសង្កាត់របស់ខ្លួនរៀងៗខ្លួន។ ប្រជាពលរដ្ឋទាំង ប្រាំពីរសែននាក់ត្រូវនៅតែក្នុងផ្ទះ និងដូចអ្វីដែលធ្លាប់កើតមាននៅក្នុងខេត្តហ៊ូពេ និងខេត្តស្ហេជៀនកាលពីផ្ទុះកូវីដដំបូងភ្លាមក្នុងមួយគ្រួសារមានសមាជិកតែម្នាក់គត់ដែលមានសិទ្ធិចេញក្រៅផ្ទះដើម្បីទៅផ្សារទិញម្ហូប។

សេចក្តីសម្រេចបិទខ្ទប់ក្រុងទាំងស្រុងនេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរ សង្ស័យថាមានសំបុកកូវីដកើតថ្មីនៅក្នុងក្រុង។ បើតាមសារព័ត៌មានHuanqiu Shibao ឬ Global Time មាន ករណីចម្លងជំងឺកូវីដ១៩តគ្នាបានផ្ទុះឡើងតាមរយៈស្ត្រីវ័យ ៤៥ ឆ្នាំ ម្នាក់ធ្វើការនៅកន្លែងបោកគក់ នៃការិយាល័យសន្តិសុខជាតិ។ ស្ត្រី រូបនោះបានចម្លងជំងឺរលាកសួតបង្កឡើងដោយវីរុសកូរ៉ូណាថ្មីទៅ ឱ្យប្តីទៅឱ្យបងប្អូនស្រីបីនាក់ព្រមទាំងសមាជិកក្រុមគ្រួសារផ្សេង ទៀត៕