LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ប្រធានាធិបតីអាមេរិកថា វ៉ាក់សាំងសម្រាប់ព្យាបាលជំងឺឆ្លងកូវីដ១៩ នឹងអាចរកឃើញនៅពេលឆាប់ៗខាងមុខនេះ

May 04, 2020
ប្រធានាធិបតីអាមេរិកថា វ៉ាក់សាំងសម្រាប់ព្យាបាលជំងឺឆ្លងកូវីដ១៩ នឹងអាចរកឃើញនៅពេលឆាប់ៗខាងមុខនេះ

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោក ប្រធានាធិបតីអាមេរិក លោក Donald Trump បានថែ្លងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា “ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា វ៉ាក់សាំងសម្រាប់ព្យាបាលជំងឺឆ្លងកូវីដ១៩ នឹងអាចរកឃើញនៅចុងឆ្នាំ២០២០នេះ។ ហើយយើងកំពុងតែព្យាយាមយ៉ាងខ្លាំងក្នុងការពន្លឿន ការស្រាវជ្រាវរកវ៉ាក់សាំងសម្រាប់កំចាត់ជំងឺកូវីដ១៩ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Anthony Fauci ដែលជានាយកវិទ្យាស្ថានជាតិជំងឺឆ្លងសហរដ្ឋអាមេរិក (NIAID) កាលពីចុងខែមេសាកន្លងទៅថ្មីៗនេះ បាននិយាយថា បច្ចុប្បន្ននេះយើងកំពុងតែធ្វើការពិសោធន៍ទៅលើវ៉ាក់សាំងមួយចំនួន ដែលទំនងជាអាចនឹងមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺកូវីដ១៩បាន។ លោកAnthony បានបន្ថែមថា យើងកំពុងតែខឹតខំប្រឹងប្រែងយ៉ាងខ្លាំងទៅលើការពិសោធន៍ស្រាវជ្រាវរកវ៉ាក់សាំង និងសង្ឃឹមថា អាចរកឃើញវ៉ាក់សាំងដែលមានប្រសិទ្ធិភាពបាននៅចុងឆ្នាំនេះ។ ហើយប្រសិនបើយើងអាចរកឃើញវ៉ាក់សាំងនៅចុងឆ្នាំ២០២០នេះ នោះមិនយូរទេអាមេរិកអាចនឹងមានវ៉ាក់សាំងប្រើប្រាស់ជាផ្លូវការហើយដែលអាចអនុញ្ញាតឱ្យចែកចាយនិងប្រើប្រាស់នៅកំឡុងដើមខែ មករា ឆ្នាំ២០២១ខាងមុខនេះ។

ដោយហេតុនេះហើយ លោក ប្រធានាធិបតី Donald Trump បាននឹងកំពុងតែព្យាយាមជម្រុញក្រុមអ្នកវេជ្ជាសាស្រ្តសុខាភិបាលទាំងអស់ ឱ្យពន្លឿនការស្រាងជ្រាវរកវ៉ាក់សាំងឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ហើយលោកពិតជាមានជំនឿចិត្តយ៉ាងមុតមាំថា នឹងអាចរកឃើញវ៉ាក់សាំងព្យាបាលជំងឺកូវីដ១៩ នៅត្រឹមចុងឆ្នាំ២០២០នេះ។

ទន្ទឹមនឹងនេះ លោក Trump មានបំណងចង់រកវ៉ាក់សាំងឱ្យបានលឿនបំផុត ដើម្បីយកមកកំចាត់ជំងឺប្រល័យលោកកូវីដ១៩។ ហើយលោកក៏រំពឹងចង់ឃើញ អាជីវកម្ម សាលារៀន និង មន្ទីពេទ្យ ក៏ដូចជាសេដ្ឋកិច្ចនៅមេរិកអាចវិលត្រឡប់មកកាន់សភាពដើមវិញ។ 

សូមបញ្ជាក់ថា អាមេរិកគឺជាប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការវាយលុកនៃជំងឺឆ្លងកូវីដ១៩។ ជាហេតុធ្វើឱ្យរោងចក្រសហគ្រាសនិងអាជីវកម្មតូចធំជាច្រើននៅអាមេរិកត្រូវបង្ខំចិត្តបិទទ្វារ។ ហើយប្រជាជនអាមេរិកជាង ៣០លាននាក់ បានបាត់បង់ការងារ និងកំពុងតែរត់ទៅសុំជំនួយធានារ៉ាប់រងពីរដ្ឋាភិបាល។ ហើយបើគិតមកទល់នឹងពេលនេះ អាមេរិកមានអ្នកឆ្លងជំងឺកូវីដ១៩សរុបហរូតដល់ទៅជាង ,១៨៣,៧៦១ នាក់ និងមានអ្នកស្លាប់ប្រមាណជា ៦៨,២៧៦ នាក់ និងអ្នកដែលបានជាសះស្បើយពីជំងឺមួយនេះចំនួន ១៥៣,២០៤ នាក់ផងដែរ៕