LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់រហូតដល់ ១,៧៣៧ នាក់ក្នុងរយៈពេលមួយថ្ងៃ

Apr 08, 2020
ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកកើនឡើងខ្ពស់រហូតដល់ ១,៧៣៧ នាក់ក្នុងរយៈពេលមួយថ្ងៃ

អាមេរិក៖ តាមការចេញផ្សាយសារព័ត៌មាន BBC នាថ្ងៃទី ០៨ ខែ មេសា ឆ្នាំ ២០២០ អាមេរិកបាន ត្រូវបានកត់ត្រាថា មានអ្នកស្លាប់ ដោយសារជំងឺឆ្លង Covid-19 ច្រើនបំផុត ក្នុងរយៈពេលតែ មួយថ្ងៃដោយមានអ្នកស្លាប់ ១.៧៣៦ នាក់កាលពីថ្ងៃអង្គារ។

ចំនួនមនុស្សស្លាប់ដោយសារ Covid-19 ដ៏ច្រើនបែបនេះបាននាំមកនូវចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសកើនឡើង ដល់ ១២.៧២២ នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins ។5573E961-4A1A-41EF-8642-449D4E7F260C

ចំណែកចំនួនអ្នកឆ្លងនៅសហរដ្ឋអាមេរិកត្រូវបានបញ្ជាក់ថាមានចំនួនជាង ៣៩៨.០០០ ករណីដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមបណ្ដាលប្រទេសនៅលើពិភពលោក ខណៈអ្នកឆ្លងទូទាំងពិភពលោកមានលើសពី ១,៤ លាននាក់។ ទោះយ៉ាងណានៅក្នុងសន្និសីទកាសែតមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកអាចនឹងឈានដល់ចំណុចកំពូល ដែលលោកស្នើអោយពលរដ្ឋអាមេរិកត្រៀមទុកជាមុន។

ចំនួនអ្នកស្លាប់ និងឆ្លងច្រើននៅក្នុងសហរដ្ឋអាមេរិកជាបន្ទុកដ៏ធ្ងន់សំរាប់រដ្ឋាភិបាល នៅពេលដែលទីក្រុងវូហានក្នុងប្រទេសចិនដែលជាកន្លែងដែលមានការឆ្លងដំបូងបានបញ្ចប់ការដាក់បង្ខាំងប្រជាជនរបស់ខ្លួន បន្ទាប់ពីជាប់បំរាមអស់រយៈពេល ១១ សប្តាហ៍៕

95F91EB7-BB16-45E8-9139-1D7C2D18A333F966633B-6EC0-4A0B-956A-96C133998EEC
9887714F-43D9-4D7D-996A-25CA8F3AAAB7