LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

វីរបុរសជាអតីតប្រធានក្លឹបអធិរាជស Real Madrid គឺលោក Lorenzo Sanz បានទទួលមរណភាពដោយសារ វីរុស Covid-១៩

Mar 22, 2020
វីរបុរសជាអតីតប្រធានក្លឹបអធិរាជស Real Madrid គឺលោក Lorenzo Sanz បានទទួលមរណភាពដោយសារ វីរុស Covid-១៩

សូមចូលរួមរំលែកទុក្ខ! វីរបុរស Real Madrid ម្នាក់ស្លាប់ ដោយសារ Covid-19

វីរបុរសក៏ដូចជាអតីតប្រធានក្លឹបអធិរាជស Real Madrid គឺលោក Lorenzo Sanz បានទទួលមរណភាពនៅអាយុ៧៦ឆ្នាំ មួយថៃ្ងក្រោយលោកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យដោយសារ វីរុស Covid-១៩។
 
កូនប្រុសរបស់លោក Fernando បាននិយាយកាលពីថៃ្ងពុធកន្លងទៅថា លោកត្រូវក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយមានបញ្ហាមិនប្រក្រតីជុំវិញសុខភាពរបស់លោក ខណ:កាលពីម្សិលមិញលោកក៏បានទទួលមរណភាពតែម្ដង។
«ឪពុករបស់ខ្ញុំទើបតែស្លាប់ទេ។ គាត់មិនគួរណាចាកចេញទាំងអញ្ចឹងសោះ» កូនប្រុសរបស់ Fernando គឺលោក Fernando Sanz សរសេរខ្លឹមសារទាំងនេះតាមរយ: បណ្ដាញសង្គម Twitter។
សូមបញ្ជាក់ថា ក្នុងរជ្ជកាលដែលលោកដឹកនាំ Real Madrid ក្រុមមួយនេះបានឈ្នះជើងអឺរ៉ុប ឬ UEFA Champions League ចំនួន២សម័យផងដែរ ពោលគឺក្នុងឆ្នាំ១៩៩៨ និងឆ្នាំ២០០០៕

photo_2020-03-23_10-37-16