LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អ្នកធ្វើការ Office ត្រូវដឹង! បទពិសោធពីប្រទេសចិន តើទៅធ្វើការយ៉ាងណា ឱ្យរួចផុតពីគ្រោះភ័យ COVID-19?

Mar 16, 2020
អ្នកធ្វើការ Office ត្រូវដឹង! បទពិសោធពីប្រទេសចិន តើទៅធ្វើការយ៉ាងណា ឱ្យរួចផុតពីគ្រោះភ័យ COVID-19?

ប្រទេសចិនបានណែនាំវិធីប្រតិបត្តិខ្លួន នៅពេលត្រូវទៅធ្វើការក្នុងអំឡុងការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ដោយបានចែករំលែកយ៉ាងលម្អិត តាំងពីវិធីធ្វើដំណើរទៅធ្វើការ ការស្ថិតនៅក្នុងកន្លែងធ្វើការ ពេលសម្រាកថ្ងៃត្រង់ រួមទាំងពេលចេញពីធ្វើការទៀតផង។

– ក្នុងអំឡុងពេលធ្វើដំណើរទៅធ្វើការ

. ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច

. វិធីដែលល្អបំផុតក្នុងការទៅធ្វើការ គឺការធ្វើដំណើរដោយថ្មើរជើង ឬធាក់កង់

. បើត្រូវប្រើសេវារថយន្តក្រុងសាធារណៈ ចូរឈរ ឬអង្គុយនៅក្នុងចម្ងាយពីអ្នកដទៃយ៉ាងតិចពី1-2ម៉ែត្រ

– ពេលទៅដល់កន្លែងធ្វើការ

. បើ Office នៅជាន់លើ ចូរប្រើជណ្ដើរជើង(កុំជិះជណ្ដើរយន្តប្រអប់)

. តែបើមិនអាចចៀសរួច ពេលឡើងតាមជណ្ដើរយន្តប្រអប់ ចូរពាក់ម៉ាស់អនាម័យការពារ និងព្យាយាមកុំ

ប៉ះពាល់អ្វីផ្សេងៗដែលនៅក្នុងនោះ។

– ក្នុងអំឡុងពេលធ្វើការ

. ចូរពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ច

. សម្អាតចំណុចដែលមានមនុស្សម្នាប្រើប្រាស់ច្រើន និងសម្អាតវត្ថុដែលប្រើរួមគ្នា យ៉ាងតិចឱ្យបាន 1ថ្ងៃ 1ដង

. ឧស្សាហ៍បើកបង្អួចឱ្យបានញឹកញាប់ ដើម្បីឱ្យខ្យល់អាកាសបក់ចេញ-ចូល

. បិទប្រព័ន្ធម៉ាស៊ីនត្រជាក់រួម(Central air conditioning) ឬបើកជាប្រព័ន្ធឱ្យបឺតខ្យល់ខាងក្រៅចូលមកផ្លាស់ ប្ដូរផង

. ប្រើប្រព័ន្ធការទំនាក់ទំនងតាមរយៈអនឡាញ

. ចៀសវាងការប្រជុំបែបធម្មតា ដោយងាកមកប្រើការប្រជុំបែប Video Conference ជំនួសវិញ

 

– ពេលសម្រាកថ្ងៃត្រង់

. ចៀសវាងពីអំឡុងពេល និងកន្លែងដែលមានមនុស្សដើរចេញ-ចូលច្រើន

. បើអាចទៅរួច ចូរទិញអាហារមកទទួលទានដោយឡែក

. លាងសម្អាតដៃឱ្យបានស្អាត មុន និងក្រោយការទទួលទានអាហារ

. ចៀសវាងការទទួលទានអាហាររួមជាមួយអ្នកដទៃ

. ផ្អាក ឬកាត់បន្ថយការជក់បារី

 

– ក្រោយពេលឈប់ពីធ្វើការ

. កុំចូលរួមការហូបចុក ឬជប់លៀងក្រោយពេលឈប់ពីធ្វើការ

. កុំទៅមើលខ្សែភាពយន្ត ច្រៀងខារ៉ាអូខេ ឬទៅដើរតាមហាងផ្សារទំនើប

. ផ្អាក ឬកាត់បន្ថយការជក់បារី

 

photo_2020-03-16_15-31-28photo_2020-03-16_15-31-25