LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ជំនួប Juventus ប៉ះ Barcelona នៅ UCL អាចនិងបាត់កីឡាករមួយរូបនេះព្រោះតែមានបញ្ហាសុខភាព

Oct 23, 2020
ជំនួប Juventus ប៉ះ Barcelona នៅ UCL អាចនិងបាត់កីឡាករមួយរូបនេះព្រោះតែមានបញ្ហាសុខភាព

(តូរីន)៖ យោងតាមការចេញផ្សាយដោយ CNA នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ខ្សែប្រយុទ្ធក្រុមអ៉ីតាលី Juventus កីឡាករ Cristiano Ronaldo បានតេស្តវីជ្ជមាននៃជំងឺ COVID-19 សារជាថ្មីម្តងឡើតដែលអាចខកខានការប្រកួតវគ្គសន្សំពិន្ទុប្រចាំលីគអឺរ៉ុប UEFA Champions League ទល់នឹង FC Barcelona របស់អេស្ប៉ាញដោយមានគូប្រជែង Lionel Messi នៅទីនោះនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

កីឡាករសញ្ជាតិព័រទុយហ្គាល់ Ronaldo បានរើឡើងវិញនៃ COVID-19 បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី១៣ ក្រោយពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ប្រកួតប្រជែងពានក្របខណ្ឌអឺរ៉ុប Nations League ដោយបានខកខានការប្រកួតដំបូង UCL ប្រចាំពូល G ទល់នឹងក្រុម Dynamo Kiev ផងដែរ។

បច្ចុប្បន្នខ្សែប្រយុទ្ធឆ្នើម Ronaldo ត្រូវបានផ្ដាច់ខ្លួនពីក្រុម Juventus ដោយស្នាក់នៅដាច់ដោយឡែកពីគេ និងធ្វើការហ្វឹកហាត់ដោយខ្លួនឯងនៅគេហដ្ឋាន ដែលស្របទៅតាមលក្ខខណ្ឌសហព័ន្ធនៃការរក្សាសុវត្ថិភាពសុខភាព ខណៈក្រុមសេះបង្កង់ Juventus ត្រៀមប្រជែងជាមួយក្រុម Barcelona តែមុនការប្រកួតករយៈពេល ២៤ម៉ោង ម្ចាស់ពាន Ballon d’Or ៥សម័យកាលខាងលើនេះត្រូវធ្វើតេស្តស្វែងរកវីរុសមុនការប្រកួតនាទីក្រុងតូរីន៕