LaraMag
Icon Collap

របាយការណ៍ចុងក្រោយថ្មីមួយរបស់IMFព្យាករសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១ថា នឹងកើនឡើងដល់ទៅ ៧,៩%

Sang Kim |សេដ្ធកិច្ច| Jan 01, 2021 |133
របាយការណ៍ចុងក្រោយថ្មីមួយរបស់IMFព្យាករសេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១ថា នឹងកើនឡើងដល់ទៅ ៧,៩%

របាយការណ៍ចុងក្រោយថ្មីមួយរបស់ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករនៅថ្ងៃសុក្រទី៨កមរាកន្លងទៅថា សេដ្ឋកិច្ចចិនក្នុងឆ្នាំ២០២១នេះ នឹងមានសន្ទុះកើនឡើងដល់ ៧,៩%ភាគរយ ហក់ឡើងខ្លាំង បើធៀបនឹងកំណើនក្នុងឆ្នាំ២០២០ដែលកើនត្រឹមតែ ១,៩%។

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកមួយរបស់ចិន។ ចិនជាប្រទេសនៃប្រភពចម្លងជំងឺកូវីដ១៩ក៏ពិតមែន តែចិនក៏ជាប្រទេសមួយដែលទប់ស្កាត់ការចម្លងជំងឺបានល្អជាងគេ ថែមទាំងរក្សាបានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងរង្វង់ ២%ក្នុងឆ្នាំ២០២០ ខណៈប្រទេសធំៗមួយចំនួនមានកំណើនអវិជ្ជមានក្តី។

ទោះបីមានកំណើនវិជ្ជមានកាលពីឆ្នាំ២០២០ក៏ដោយ ក៏កំណើននេះជាចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្ររបស់ចិន មិនធ្លាប់មានពីមុនមករាប់ចាប់ពីឆ្នាំ១៩៧៦។

របាយការណ៍របស់ IMF ដដែលបានគូសបញ្ជាក់ថា ប្រការដែលចិនអាចបន្តមានកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២០ ហើយបន្តកើនឡើងក្នុងឆ្នាំ២០២១ ក៏ដោយសារតែចិន បានប្រឹងប្រែងកំចាត់កូវីដ១៩ យ៉ាងសស្រាក់សស្រាំ និងបានចេញវិធានការនានាយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយផលវិបាកដែលកើតចេញពីវិបត្តិកូវីដ១៩។

យ៉ាងណាមិញ IMF ក៏បានព្រមានពីហានិភ័យនេះអស្ថិរភាពផ្នែកហរិញ្ញវត្ថុរបស់ចិន ដែលទាមទារឲ្យរដ្ឋាភិបាលក្រុងប៉េកាំងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ស្របពេលដែលកម្រិតបំណុលរបស់ពលរដ្ឋ សហគ្រាសតូចៗ និងវិស័យឯកជនផ្សេងៗមានការកើនឡើង ហើយសម្ពាធហិរញ្ញវត្ថុទាំងនេះនឹងធ្លាក់ទៅលើធនាគារតូចៗ។

សូមបញ្ជាក់ដែរថា ផលិតផលសរុបក្នុងស្រុករបស់ចិនកាលពីក្នុងត្រីមាសទី១ឆ្នាំ២០២០ បានធ្លាក់ចុះដល់ទៅ ៦,៨% មុននឹងងើបឡើងវិញ ៣,២% នៅត្រីមាសទី២ ហើយបន្តកើនឡើង  សន្សឹមៗនៅត្រីមាសបន្តបន្ទាប់៕