LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

នារសៀល ថ្ងៃទី១៣ ខែសីហានេះ ICAPP និងACC-កម្ពុជាបានធ្វើពិធីប្រកាសក្រុមការងារ និងយុទ្ធសាស្រ្តរបស់ខ្លួន

Aug 13, 2020
នារសៀល ថ្ងៃទី១៣ ខែសីហានេះ ICAPP និងACC-កម្ពុជាបានធ្វើពិធីប្រកាសក្រុមការងារ និងយុទ្ធសាស្រ្តរបស់ខ្លួន

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភា បានអញ្ជើញចូលរួមក្នុងពិធីប្រកាសក្រុមការងារ ICAPP-កម្ពុជា និងACC-កម្ពុជា ក្រុមការងារយុទ្ធសាស្រ្ត និងក្រុមការងារលេខាធិការដ្ឋាននៃគណៈទាក់ទងបរទេស ដែលបានប្រព្រឹត្តទៅនៅវិមាន ៧ មករា នារសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រធានគណៈប្រចាំការអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាលនៃគណបក្ស និងជាប្រធានព្រឹទ្ធសភា និងដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក នៃគណៈកម្មាធិការនានាជុំវិញគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាជាច្រើនរូបផងដែរ។photo_2020-08-13_19-21-28

ការបង្កើតក្រុមការងារទាំងបីខាងលើ គឺជាការផ្តល់សេចក្តីទុកចិត្តដ៏មានតំលៃ និងការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា។

លើការជាក់ស្តែង គោលបំណងនៃការបង្កើតក្រុមការងារនេះ គឺជាការធ្វើបច្ចុប្បន្នភាពនូវយន្តការចាត់តាំងមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា សំដៅជំរុញឱ្យការងារទំនាក់ទំនងកិច្ចការបរទេសរបស់គណបក្សកាន់តែត្រូវបានពង្រឹងដើម្បីឱ្យសមស្របនឹងសភាពការណ៍នៃដំណាក់កាលវិវឌ្ឍន៍ថ្មីៗទាំងក្នុងបរិបទជាតិ តំបន់ និងអន្តរជាតិ។

សូមជម្រាបផងដែរថា លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ត្រូវបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាប្រធានក្រុមការងារ ICAPP-កម្ពុជា និងACC-កម្ពុជា និងបានឡើងថ្លែងរបាយការណ៍ជម្រាបជូនគណៈអធិបតី និងអង្គពិធីអំពីវឌ្ឍនៈភាពនៃក្រុមការងារ ICAPP-កម្ពុជា និងACC-កម្ពុជា។photo_2020-08-13_22-34-17

នៅក្នុងរបាយការណ៍របស់លោកជំទាវ បានរំលេចនូវសា្នដៃ យុទ្ធសាស្រ្ត និងទិសដៅការងារបន្ត ក្នុងការពង្រឹងនូវសមត្ថភាពរបស់ក្រុមការងារ និងបន្តកសាងមិត្តអន្តរជាតិតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាពហុភាគី ដើម្បីទទួលបាននូវបទពិសោធ និងការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗក្នុងការគ្រប់គ្រងបក្ស ក៏ដូចជាការពង្រឹងសាមគ្គីភាពជាអន្តរជាតិក្នុងរបបពហុភាគីនិយម។

លើសពីនេះទៅទៀត លោកជំទាវក៏បានជម្រាបជូននូវគំនិតផ្តួចផ្តើមអំពីការបង្កើត “ទស្សនទានតេជោភូមិ១០០-TECHO 100 VILLAGES” ដោយរួមបញ្ចូលនូវគំនិត (១) Technology-បច្ចេកវិទ្យា (២) Education-សិក្សាធិការ (៣) Cooperation-កិច្ចសហប្រតិបត្តិការ (៤) Humanity-មនុស្សជាតិ និង(៥) Ownership-ភាពជាម្ចាស់ ហើយដែលទទួលបានការគាំទ្រនៅក្នុងសេចក្តីប្រកាសក្រុងសៀមរាបរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី(ACC) សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយបច្ចុប្បន្នបានក្លាយទៅជាគម្រោងអាទិភាព សម្រាប់ការអភិវឌ្ឍមូលដ្ឋានសហគមន៍ដែលជាផលប្រយោជន៍ផ្ទាល់របស់ប្រជាជន៕photo_2020-08-13_22-34-59photo_2020-08-13_19-21-39jl5t31597331832389photo_2020-08-13_22-16-55១-4២៣៣៤៥៦