LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ចាប់ពីពេលនេះទៅ កម្មវិធី Google Play Music ត្រូវបានបិទដំណើរការជារៀងរហូតហើយ

Oct 23, 2020
ចាប់ពីពេលនេះទៅ កម្មវិធី Google Play Music ត្រូវបានបិទដំណើរការជារៀងរហូតហើយ

គួររំលឹកផងដែរថា កាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Google ធ្លាប់បានធ្វើការប្រកាសប្រាប់ជាផ្លូវការម្ដងរួចមកហើយថា ខ្លួននឹងបញ្ចប់ជីវិតកម្មវិធី Google Play Music លែងអោយយើងប្រើតទៅទៀតហើយ នាពេលខាងមុខ ដែលពេលនោះ ក្រុមហ៊ុនខាងលើគ្រាន់តែបានបញ្ជាក់ថា កម្មវិធី Google Play Music នឹងត្រូវបិទដំណើរការទាំងស្រុង នៅត្រឹមខែតុលានេះតែម្ដង។

ជាការពិតណាស់ មិនខុសពីអ្វីដែល Google បានប្រកាសប្រាប់នោះទេ រហូតមកដល់ពេលឥឡូវ ក្រុមហ៊ុនមួយនេះ បានសម្រេចចិត្តធ្វើការប្រកាសបិទដំណើរការកម្មវិធី Google Play Music របស់ខ្លួនជាផ្លូវការហើយ ដោយបិទដំណើរការជារៀងរហូត ចាប់ពីពេលនេះតទៅហើយ។ ដូច្នេះហើយ មានន័យថា អ្នកទាំងអស់គ្នានឹងលែងអាចប្រើប្រាស់កម្មវិធី Google Play Music ចាប់ពីពេលនេះទៅ មិនតែប៉ុណ្ណោះ Google បានធ្វើការបញ្ចប់ជីវិតកម្មវិធី Play Music ទាំងនៅលើ iOS, Android និងនៅលើវេបសាយថែមទៀតផង។ 

មួយវិញទៀត ប្រសិនបើលោកអ្នក ធ្លាប់ប្រើប្រាស់កម្មវិធី Google Play Music នោះ Google បានជំរុញអ្នក អោយធ្វើការផ្លាស់ទៅប្រើកម្មវិធី YouTube Music ជំនួសវិញតែម្ដង ប៉ុន្តែយ៉ាង កម្មវិធី YouTube Music មិនទាន់អនុញ្ញាតអោយប្រើទូលំទូលាយនៅឡើយ ដោយប្រទេសមួយចំនួនមិនអាច Streaming បទចម្រៀងបាននោះទេ។

សូមបញ្ជាក់ថា កម្មវិធី Google Play Music ត្រូវបានប្រកាសចេញដាក់អោយប្រើប្រាស់ ជាលើកដំបូងតាំងពីឆ្នាំ 2011 មកម្ល៉េះហើយវាក៏ទទួលបានការគាំទ្រប្រើច្រើន ដោយសារវាដំណើរការបានរហ័ស នឹងងារស្រួលប្រើប្រាស់ផងដែរ។ 

យ៉ាងណាយើងក៏មិនដឹងមូលហេតុដែល Google បញ្ចប់ជីវិតរបស់វានោះទេ ប៉ុន្តែប្រហែលមកពីខ្លូនមានកម្មវិធី YouTube Music មួយទៀត ទើបខ្លួនសម្រេចបិទដំណើរការមួយតែម្ដងទៅ កុំអោយមានច្រើនពិបាកជ្រើសរើស។ សរុបមកវិញ ចាប់ពីពេលនេះទៅ យើងលែងបានប្រើប្រាស់កម្មវិធី Google Play Music ទៀតហើយ៕