LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

FLOYD MAYWEATHER បានសម្តែ​ងការ​សោកស្ដាយ​ចំពោះការ​ស្លាប់​ George Floyd

Jun 02, 2020
FLOYD MAYWEATHER បានសម្តែ​ងការ​សោកស្ដាយ​ចំពោះការ​ស្លាប់​ George Floyd

អតីតកីឡាករប្រដាល់សកល Floyd Mayweather បានផ្ញើសែក ១សន្លឹកដែលមានទឹកប្រាក់ ៧០,០០០ផោន ស្មើនឹង ៨៨,១២៩ដុល្លារអាមេរិកដើម្បីរៀបចំបុណ្យសពរបស់លោក George Floyd ដែលបានស្លាប់យ៉ាងអាណោចអធមកាលពីចុងខែឧសភា ឆ្នាំ២០២០ ដោយស្នាដៃប៉ូលិសស្បែកសអាមេរិក។


51E119E7-E761-4C4E-84B7-CB08B3A9B0BA

 

តាមរយៈព័ត៌មានពី The Sun បានចេញផ្សាយថា កីឡាករប្រដាល់ដែលជានិមិត្តរូបរបស់អាមេរិកបច្ចុប្បន្ន Floyd បានចេញលុយធ្វើបុណ្យចំនួន៤ សម្រាប់លោក George Floyd ដែលគាត់ (Mayweather) បានចាត់ទុកថា «វាជារឿងដ៏ត្រឹមត្រូវចេញពីបេះដូងរបស់គាត់តែម្តង»


5EC65D18-CCA1-4045-AB49-E84ED9058D47

 

គួរបញ្ជាក់ផងថា ពិធីបុណ្យសពរបស់លោក George Floyd នឹងត្រូវប្រារព្ធធ្វើឡើងនៅ ៤ទីតាំងផ្សេងគ្នា រួមមាននៅ Hoston, Minnesota, Charlotte និង ១ទីតាំងបានកំពុងតែស្វែងរក ដើម្បីបញ្ជាក់ថា «ជីវិតរបស់ជនជាតិស្បែកខ្មៅ ក៏មានតម្លៃស្មើនឹងស្បែកសផងដែរ»

 

81FD1C26-9D27-4C0A-8F9B-10A83A3EF6C5

 

បន្ថែមលើនេះ Floyd Mayweather មានវ័យ ៤៣ឆ្នាំដែលបានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់កាលពីឆ្នាំ២០១៥ មកនោះ ក៏បានចេញលុយធ្វើបុណ្យចំពោះអតីតគូប្រកួត Joe Frazier និងកីឡាករ Genaro Hernandez ដែលបានស្លាប់កាលពីឆ្នាំ១៩៩៨ ទៀតផង៕