LaraMag
Icon Collap

ប្រទេស​កេ​ន​យ៉ា​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19 ខ្ពស់​ជាង​ការ​រំពឹង​ទុក​

Admin Alynana |ព័ត៌មានអន្តរជាតិ| Dec 12, 2020 |196
ប្រទេស​កេ​ន​យ៉ា​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19 ខ្ពស់​ជាង​ការ​រំពឹង​ទុក​

កេន​យ៉ា៖ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​របស់​ប្រទេស​កេ​ន​យ៉ា (KEMRI) ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ធ្វើ​ការ​ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​ពី​មូលហេតុ​ ពិតប្រាកដ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ ​COVID-19​

យោង​តាម​ការសិក្សា​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​កេ​ន​យ៉ា និង​មូលនិធិ​ស្រាវជ្រាវ​សប្បុរស​ធម៌​ ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេសឲ្យដឹង​ថា ប្រទេស​កេ​ន​យ៉ា​មាន​ករណី​ឆ្លង​ជំងឺ​ COVID-19 ខ្ពស់​ជាង​ចំនួន​ដែល​ក្រុម​វេជ្ជបណ្ឌិត​បាន​ដឹង​កាលពី​ដំបូង​ទៅទៀត​។ ការសិក្សា​នេះ​ត្រូវ​បាន​ផ្អែកលើ​ការ​ធ្វើ​តេស្ត​អង់ទីគ័រ​ លើ​អ្នកផ្ដល់​សំណាក​ឈាម​ជាង​ ៣ពាន់​នាក់ចន្លោះ​ពី​ខែ​មេសាដល់​ពាក់​កណ្ដាល​ខែ​មិថុនា ឆ្នាំ​២០២០។ ក្រុម​វេជ្ជបណ្ឌិត​និយាយ​ថា ការស្រាវជ្រាវ​នេះប្រហែលជា​ពុំ​ត្រូវ​បាន​គេ​ដឹង​ទេ ព្រោះ​មនុស្ស​ដែល​មាន​ជំងឺ​នេះ​អាច​មិន​មាន​បញ្ចេញ​រោគសញ្ញា​។ ប៉ុន្តែ​របាយការណ៍​មួយ​ចេញផ្សាយ ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​របស់​ប្រទេស​កេ​ន​យ៉ា​បញ្ជាក់​ថា ​មនុស្ស​ជាច្រើន​ទៀត​អាច​បាន​ឆ្លង​វីរុស​នេះ​ហើយ​។ 

ក្រុម​អ្នកវិទ្យាសាស្ត្រ ​ដែល​បាន​រក​ឃើញ​អង់ទីគ័រ​វីរុស​បាន​ចង្អុល​បង្ហាញ​ថា ​មនុស្ស​ជាច្រើន​អាច​ត្រូវ​បាន​ឆ្លង​ បើ​ទោះ​ជា​ពួកគេ​មិនបាន​រាយការណ៍ពី​អារម្មណ៍​មិន​ស្រួលខ្លួន​ក៏ដោយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រទេស​កេ​ន​យ៉ាង​មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 ចំនួន ៩០,៣០៥​នាក់ ​និង​ស្លាប់​ ១,៥៦៨​នាក់៕