Khmer Amatak News Cambodia
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិកលោក រ៉ូបឺត អូប្រាយអ៊ែនឆ្លងជំងឺ COVID-19

ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិកលោក រ៉ូបឺត អូប្រាយអ៊ែនឆ្លងជំងឺ COVID-19

(វ៉ាស៉ីនតោន)៖ សេតវិមានអាមេរិកនាថ្ងៃចន្ទនេះបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិក គឺលោក រ៉ូបឺត អូប្រាយអ៊ែន (Robert O'Brien) បានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 ប៉ុន្តែវាមិនបង្កហានិភ័យអ្វីដល់លោក ដូណាល់ ត្រាំ ឬក៏អនុប្រធានាធិបតី លោក ម៉ៃស៍ ភែន ឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ដូច្នេះថា «លោក O'Brien មានរោគសញ្ញាស្រាល និងកំពុងអនុវត្តវិធានការចត្តាឡីស័ក ហើយបំពេញការងារពីចម្ងាយ។ ទោះជាបែបនេះក្តី ការឆ្លងជំងឺ COVID-19 របស់លោក O'Brien មិនបានបង្កជាហានិភ័យអ្វីចំពោះលោកប្រធានាធិបតី និងលោកអនុប្រធានាធិបតីឡើយ។ ជាមួយគ្នានេះ កិច្ចការងាររបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នៅតែបន្តទៅមុខយ៉ាងរលូន ដោយគ្មានភាពរាំងស្ទះនោះទេ»។

គួរជម្រាបថា មន្រ្តីបម្រើការងារនៅក្នុងសេតវិមាន ត្រូវទទួលការធ្វើតេស្តរក COVID-19 ជាប្រចាំ ហើយគិតមកទល់ឥឡូវ គឺលោក O'Brien ជាមន្រ្តីជាន់ខ្ពស់ជាងគេបង្អស់ ដែលបានឆ្លងជំងឺនេះ។ កាលពីឧសភាកន្លងទៅ ជំនួយការម្នាក់របស់លោក ត្រាំ និងអ្នកនាំពាក្យរបស់លោក ភែន ត្រូវបានធ្វើតេស្តរកឃើញថាឆ្លង COVID-19៕