LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ការសំពះរបស់ខ្មែរត្រូវបានប្រើប្រាស់ក្នុងការបង្ការពីជំងឺ corona នៅលើពិភពលោក

Web Vincent | Mar 14, 2020
ការសំពះរបស់ខ្មែរត្រូវបានប្រើប្រាស់ក្នុងការបង្ការពីជំងឺ corona នៅលើពិភពលោក

ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19 រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនក្នុងនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានណែនាំអោយប្រជាពលរដ្ឋទាំងអស់ត្រូវមានអនាម័យ លាងសម្អាតដៃអោយបានត្រឹមត្រូវ និងប្រើការសំពះដែលជាទំនៀមទំលាប់យូរលង់របស់ខ្មែរ ដើម្បីសម្តែងការគួរសមចំពោះគ្នាទៅវិញទៅមក ទោះជាជាមួយភ្ញៀវបរទេសក្តី ហើយថ្មីៗនេះត្រូវបានប្រទេសលោកខាងលិចដែលមានវប្បធម៌ចាប់ដៃស្វាគមន៍គ្នានោះ ក៏យកការសំពះទៅប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លងតាមរយះការចាប់ដៃនេះដែរ។

ការសំពះ គឺជាប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ និងមានប្រវត្តិនៅលើទឹកដីកម្ពុជាជាង២ពាន់ឆ្នាំមកហើយ តាមរយះភស្តុតាងនៅលើរូបចម្លាក់អប្សរាតាមជញ្ជាំងនៅអង្គរ និងសម័យហ្វូណនតាមដំណាលរឿងព្រះថោងនាងនាគ ដែលត្រូវបានប្រើប្រាស់ដើម្បីសម្តែងគារវកិច្ចចំពោះគ្នាទៅវិញទៅមកនៅក្នុងសង្គម ហើយបានរីកសាយភាយដល់ប្រទេសនានាដែលកាន់សាសនាព្រះពុទ្ធ ដូចជាថៃ ឡាវ ភូមា ជាដើម និងកាន់តែពិសេសជាងនេះទៅទៀត ថ្មីៗនេះត្រូវបានប្រើប្រាស់ដោយប្រទេសបញ្ចឹមលោក ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លង Covid-19។

សំពះ គឺជាការលើកដៃទាំងពីរផ្គុំគ្នាជារាងផ្កាឈូកក្រពុំ ផ្គុំម្រាមទាំង១០ ឆ្ពោះត្រង់ទៅរកបុគ្គល ទៅរកទីឬវត្ថុដែលគោរព។ ជាទូទៅ ខ្មែរយើងធ្វើការសំពះចំពោះឪពុកម្តាយ ព្រះពុទ្ធរូប ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ គ្រូបាធ្យាយ ញាតិសន្តាន និងអ្នកដែលមានឋានន្តរសក្តិធំជាងខ្លួន។ សំពះជាចំណែកមួយដ៏សំខាន់នៅក្នុងជីវិតរស់នៅ និងជាសុជីវធម៌ដ៏ប្រពៃរបស់ខ្មែរយើង ហើយខ្មែរយើងនិយមសំពះជាងចាប់ដៃបែបបស្ចឹមប្រទេសដោយសារមូលហេតុច្រើនយ៉ាងគឺ :
- ទី១ គឺធ្វើដើម្បីរក្សាទំនៀមទម្លាប់ខ្មែរ
- ទី២ គឺរក្សាអនាម័យ
- ទី៣ គឺសំពះដើម្បីចៀសវាងការប៉ះពាល់គ្នាដោយដៃ ជាពិសេសរវាងបុរស និងស្រី្ត
- ទី៤ គឺធ្វើដើម្បីចៀសវាងការច្របាច់ដៃគ្នាខ្លាំងដែលនាំអោយមានការឈឺចាប់
- ទី៥ គឺសំពះដើម្បីចៀសវាងកុំអោយចំណាយពេលច្រើនដូចជា អ្នកប្រដាល់សំពះទស្សនិកជនពីលើសៃវៀនប្រដាល់ ឬអ្នកដឹកនាំនយោបាយសំពះប្រជាពលរដ្ឋពីលើវេទិកា

ការសំពះ ត្រូវបានចែកចេញជា ៥ បែបគឺ:
1. ការសំពះ ដាក់ដៃត្រឹមដើមទ្រូង: ជាការសំពះ ទៅកាន់មនុស្សដែលមានវ័យស្មើគ្នា ប្រហាក់ប្រហែលគ្នា ឬមិត្តភក្ដិ
2. ការសំពះ ដាក់ដៃត្រឹមមាត់: ជាការសំពះ ទៅកាន់មនុស្សដែលមានវ័យចាស់ជាង ឬចៅហ្វាយនាយ
3. ការសំពះ ដាក់ដៃត្រឹមចុងច្រមុះ: ជាកាសំពះ ទៅកាន់មាតាបិតា ជីដូនជីតា និងគ្រូបាធ្យាយ
4. ការសំពះ ដាក់ដៃត្រឹមចិញ្ចើម: ជាការសំពះ ទៅកាន់ព្រះមហាក្សត្រ និងវត្ថុសក្ដិសិទ្ធ ជាទីសក្ការៈ
5. ការសំពះ ដាក់ដៃត្រឹមថ្ងាស: ជាការសំពះ គោរពដល់ព្រះរតនត្រ័យ និងការបួងសួងនានា។

COVID-19: លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអ៊ែរឡង់ លើកដៃសំពះគ្នាទៅវិញទៅមក ជំនួសឱ្យការចាប់ដៃ
ខណៈពិភពលោកទាំងមូលកំពុងបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំងនឹង COVID-19 មេដឹកនាំកំពូលៗ ក្នុងនោះរួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានយកការសំពះ ជាការគោរព និងស្វាគមន៍គ្នាទៅវិញទៅមក ជំនួសឱ្យការចាប់ដៃគ្នា ក៏ដូចជាការអោបថើបគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២០។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ែរឡង់ លោក Leo Varadkar កាលពីថ្ងៃព្រហស្បតិ៍ នៅឯសេតវិមាន លោក ដូណាល់ ត្រាំ មិនបានប្រើការស្វាគមន៍បែប លោកខាងលិចតាមរយៈការចាប់ដៃ និងអោបថើបនោះទេ ដោយលោកបានលើកដៃសំពះជាការស្វាមគមន៍ លោក Varadkar។ លោក ត្រាំ បានលើកឡើង នៅចំពោះមុខអ្នកសារព័ត៌មាន ក្នុងជំនួបនោះដោយលើកដៃសំពះបណ្ដើរ ដូច្នេះថា៖ «នៅថ្ងៃនេះ យើងមិនបានចាប់ដៃគ្នានោះទេ, យើងសម្លឹងមើលគ្នាទៅ វិញទៅមក ហើយយើងនិយាយថាតើយើងត្រូវធ្វើបែបណា? តើអ្នកដឹងទេ នេះគឺជាអារម្មណ៍មួយដ៏ចម្លែក»។
ក្រៅពីលោក ដូណាល់ ត្រាំ និងលោក Varadkar ព្រះអង្គម្ចាស់ចក្រភព អង់គ្លេស Charles ក៏បានប្រើការសំពះជាការគោរព និងស្វាគមន៍ជំនួសឱ្យការចាប់ដៃផងដែរ៕