LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ចិនចាប់ផ្ដើមរៀបចំ​បើក​សាលារៀនឡើង​វិញ​ ក្នុង​ទីក្រុង​ធំៗ មួយចំនួនបន្ទាប់ពីមានការថមថយកូវីដ-19

Apr 27, 2020
ចិនចាប់ផ្ដើមរៀបចំ​បើក​សាលារៀនឡើង​វិញ​ ក្នុង​ទីក្រុង​ធំៗ មួយចំនួនបន្ទាប់ពីមានការថមថយកូវីដ-19

សិស្សសាលានៅក្នុង ទីក្រុងធំៗរបស់ចិនចាប់ផ្តើមចូលរៀនវិញ បន្ទាប់ពីស្ថានភាពវីរុសកូរ៉ូណាហាក់មានភាពស្រាកស្រាន្តខ្លាំង 

សាលានៅក្នុងទីក្រុងសៀងហៃនិងប៉េកាំងបានបើកដំណើរការវិញ ទទួលស្វាគមន៍សិស្សខណៈដែលសាលាជាច្រើននៅតំបន់ មួយចំនួន នៃប្រទេស ចិនbបានបើកឡើងវិញជាច្រើនសប្តាហ៍មកហើយ   F9E7DEFC-69E5-46AD-97E7-DF7F6C9A6DEA

ទីក្រុងវូ ហាន កន្លែងដែលវីរុសកូរ៉ូណាផ្ទុះកាលពីឆ្នាំមុនគ្រោងនឹង បើកសាលាឲ្យសិស្សានុសិស្សចូលរៀនវិញនៅ ថ្ងៃទី ខែឧសភា ខាងមុខ 

ចិន អះអាងថា ខ្លួនបានទប់ស្កាត់ការរាតត្បាតនៃវីរុសបាន ចិន បានប្រកាសថា មានអ្នកឆ្លងថ្មីចំនួន២៦នាក់ប៉ុណ្ណោះចាប់តាំងពី ថ្ងៃ សុក្រ មកហើយតួលេខនៃអ្នកឆ្លងសរុបបានកើន ដល់ ៨២.៨៣០ នាក់ 

អ្នកជំងឺទាំងអស់នៅក្នុងទីក្រុងវូ ហាន បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យវិញ នេះបើតាមការបញ្ជាក់របស់ក្រុងប៉េកាំង 

ទោះយ៉ាងណាគេនៅមានការព្រួយបារម្ភពីការផ្ទុះឆ្លងវីរុសជាលើក ទី ហើយការគន្លាតសង្គមត្រូវបានគេអនុវត្តយ៉ាងតឹងរឹងដោយ សិស្សម្នាក់ៗត្រូវពាក់ម៉ាសនិងអង្គុយឲ្យឆ្ងាយពីគ្នា DEDEDC34-211B-4ADC-BEAB-7168E54E9935

សូមបញ្ជាក់ថាវីរុសកូរ៉ូណាត្រូវបានគេជឿជាក់ថាបានផ្ទុះចេញពី ផ្សារសើមក្នុងទីក្រុង វូ ហាន ប្រទេសចិន កាលពី ឆ្នាំមុន រហូតមកដល់ពេលនេះវីរុសដ៏កាចសាហាវនេះបានឆក់យកជីវិត មនុស្ស ច្រើនជាង ២១១.០០០នាក់ និងឆ្លងទៅកាន់មនុស្សជាង .០០០.០០០នាក់ ជុំវិញពិភពលោក 

ប្រភព  BBC