LaraMag
Icon Collap

នាយករដ្ឋមន្ត្រីប្រទេសស្វាស៊ីឡង់បានស្លាប់ដោយសារតែការឆ្លងវីរ៉ុសកូវីដ១៩

នាយករដ្ឋមន្ត្រីប្រទេសស្វាស៊ីឡង់បានស្លាប់ដោយសារតែការឆ្លងវីរ៉ុសកូវីដ១៩

នាយករដ្ឋមន្ត្រីនៃប្រទេសស្វាស៊ីឡង់ ដែលជារាជាណាចក្រមួយប្រចាំនៅទ្វីបអាហ្វ្រិក បានទទួលមរណភាពហើយដោយសារជំងឺកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន aljazeera.com នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២០។

លោកឧបនាយករដ្ឋមន្រ្តី Themba Masuku បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ ព្រះចៅអធិរាជរបស់ពួកគេ “ លោកនាយករដ្ឋមន្រ្តី អាំប្រូស ដ្លាមីនី (Ambrose Dlamini) បានទទួលមរណភាពហើយនៅរសៀលនេះ ខណៈពេលដែលលោកកំពុងស្ថិតក្នុងការមើលថែសុខភាពនៅក្នុងមន្ទីរពេទ្យមួយនៅអាហ្វ្រិកខាងត្បូង” ។

 

សូមបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី អាំប្រូស ដ្លាមីនី បានទទួលមរណភាពនៅក្នុងអាយុ ៥២ឆ្នាំ ក្រោយពីលោកបានឆ្លងជំងឺកូវីដ១៩ អស់រយៈពេល ២សប្តាហ៍៕