Khmer Amatak News Cambodia
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

លែងជាបញ្ហាទៀតហើយ! ក្នុងការវេរលុយឆ្លងធនាគារ ខ្មែរមានប្រព័ន្ធមួយរអាចប្រើដោយឥតគិតថ្លៃ

Admin Alynana |ព័ត៌មានជាតិ| Dec 12, 2020 |168
លែងជាបញ្ហាទៀតហើយ! ក្នុងការវេរលុយឆ្លងធនាគារ ខ្មែរមានប្រព័ន្ធមួយរអាចប្រើដោយឥតគិតថ្លៃ

កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ ធនាគារជាតិនៃកម្ពុជា​ បានសម្ពាធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ បាគង ក្នុងគោលដៅចំបងៗរួមមានដូចជា៖ផ្តល់នូវលទ្ធភាពទូទាត់ឆ្លងគ្រឹះស្ថាន កែលម្អប្រសិទ្ធភាពនិងសុវត្ថភាពប្រព័ន្ធទូទាត់សងប្រាក់ ជម្រុញបរិញ្ញាប័ណ្ណហិរញ្ញវត្ថុ និងជម្រុញការទូទាត់ជាប្រាក់រៀលដោយមិនប្រើជាសាច់ប្រាក់។

App នេះ អ្នកអាចផ្ញើប្រាក់ទៅកាន់អ្នកដទៃតាមរយៈលេខទូរស័ព្ទដៃបាន តែមុននឹងអ្នកអាចផ្ញើលុយតាមទូរស័ព្ទដៃអ្នកត្រូវធ្វើការទាញយក download App បាគងមកដំឡើងក្នុងស្មាតហ្វូនអ្នកជាមុនសិន ។ មិនប៉ុណ្ណោះអ្នកត្រូវមានលុយនៅក្នុងគណនីបាគងទើបអាចផ្ញើរប្រាក់បាន។ ត្រង់នេះសូមបញ្ជាក់ផងដែរថា​ ការផ្ទេរប្រាក់តាមទូរស័ព្ទទៅអ្នកដទៃបាន ទាល់តែលេខទូរស័ព្ទរបស់ពួកគាត ដែលជាអ្នកទទួល បានចុះឈ្មោះ(​register) ប្រើប្រាស់ App បាគងផងដែរ។

​វិធីវេរតាមលេខទូរស័ព្ទតាមរយកម្មវិធី App បានគង ដំបូងអ្នកចូលទៅកាន់ App បានគងរួចចុចពាក្យ Send បន្ទាប់មកជ្រើសរើសលេខទូរស័ព្ទ ឬឈ្មោះដែលអ្នកចង់វេរលុយទៅឲ្យ ហើយវាយចំនួនទឹកប្រាក់អ្នកចង់វេរជាការស្រាច់។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រព័ន្ធបាគងមានគ្រឹះស្ថានហិរញ្ញវត្ថុចំនួនជាសមាជិកដូចជា ធនាគារ ABA, ធនាគារ អេស៊ីលីដា, ធនាគារ FTB, ធនាការឯកទេសវីង, ធនាគារ វឌ្ឍនៈ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសាក់, ធនាគារ កាណាឌីយ៉ា, ធនាគារស្ថាបនា, ធនាគារ ជីបម៉ុង, ធនាគារ ហ្វីលីព, ធនាគារ Prince, ធនាគារប្រៃសណីយ៍, ធនាគារឯកទេស Speedpay, ធនាគារភ្នំពេញពាណិជ្ជ, ធនាគារ BIDC និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance។

ខាងក្រោមនេះជារបៀបដំឡើង App Bankong ចំពោះទូរស័ព្ទដៃដែលប្រព័ន្ធ Android សូមចូលទៅកាន់ Play Store រួចវាយពាក្យថា Bakong រួចចុចដំឡើង។ ចំណែកឯទូរស័ព្ទដៃដែលប្រើប្រព័ន្ធ IOS សូមចូលទៅកាន់ App Store រួចវាយពាក្យថា Bakong រួចចុចដំឡើង។

របៀបចុះឈ្មោះមាន ៦ ជំហានងាយៗដូចខាងក្រោម៖

ជំហានទី១. ជ្រើសរើសដៃគូ

ជំហានទី២. បញ្ចូលលេខទូរស័ព្ទ

ជំហានទី៣. ថតរូប និងថតរូបអត្តសញ្ញាណប័ណ្ណរបស់អ្នកប្រើប្រាស់

ជំហានទី៤.បំពេញព័ត៍មាន

ជំហានទី៥.រក្សាទុក Recovery Key 

ជំហានទី៦.បង្កើត Pin កូដ ដើម្បីចូលទៅប្រើប្រាស់ក្នុងប្រព័ន្ធ