Khmer Amatak News Cambodia
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រសួងសុខាភិបាល សន្និដ្ឋានជាបឋមចំនួន ០៣ចំណុច បន្ទាប់ពីការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩

Admin Alynana |ព័ត៌មានជាតិ| Dec 12, 2020 |426
ក្រសួងសុខាភិបាល សន្និដ្ឋានជាបឋមចំនួន ០៣ចំណុច បន្ទាប់ពីការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសមួយដោយធ្វើការសន្និដ្ឋានបឋម ចំពោះប្រភពដើមនៃមេរោគកូវីដ១៩ ដែលបង្កើតបានជាព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រុមការងារអន្តរក្រសួង ទទួលបន្ទុករុករកស្រាវជ្រាវរួមគ្នាជាមួយ នឹងក្រុមការងាររបស់ក្រសួងសុខាភិបាល បានខិតខំធ្វើការស្រាវជ្រាវរកប្រភព នៃការចម្លងវីរុសក្ខវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» និងតាមការពិភាក្សាក្នុងក្រុមការងារថ្នាក់ ដឹកនាំក្រសួងសុខាភិបាល ជាមួយនឹងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដោយយោងតាមព័ត៌មាន ដែលទទួលបានត្រឹមម៉ោង ១១:៤៥នាទីយប់ នៃថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ និងការសិក្សាផ្នែកមន្ទីរពិសោធន៍ តាមបែបវិទ្យាសាស្ត្រ លើប្រភេទវីរុសកូវីដ-១៩ ដែលអាចចម្លងមកកម្ពុជា សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារអាចទាញការសន្និដ្ឋានជាបឋម មានដូចតទៅ៖

១៖ ប្រភពមេរោគដែលពាក់ព័ន្ធទៅនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» អាចជាក្រុមវីរុស clad 19B ដែលអាចមក ពីតំបន់អាស៊ី អាហ្វ្រិក និងអូស្ត្រាលី ដែលបានចរាចរចូលមកកម្ពុជាក្នុងអំឡុងពេលពីខែតុលា ឆ្នាំ២០២០ មកទល់នឹងពេលមានផ្ទុះករណីឆ្លងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

២៖ តាមការពិចារណាដោយហ្មត់ចត់លើលទ្ធផលនៃការសិក្សាវត្ថុសំណាកអ្នកជំងឺបំបែកបន្តៗគ្នារកភាពដូចគ្នានៃ វីរុសកូវីដ-១៩ (Sequencing Covid-19 virus sample) ទៅនឹងសំណាករូបរាងវីរុសកូវីដ-១៩ ពីតំបន់ផ្សេងៗគ្នា បានបង្ហាញថា គឺមិនមានការទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា នោះទេ។

៣៖ ជំហានបន្ទាប់ ក្រុមការងារកំពុងស្រាវជ្រាវបន្ថែមអំពីប្រភពចម្លងវីរុសកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ក្រសួងសុខាភិបាល ក៏បានស្នើដល់សាធារណជន មេត្តាជ្រាបនិងសូមរក្សាសភាពហ្នឹងនរចូល រួមអនុវត្តវិធានការការពារខ្លួនឱ្យបានត្រឹមត្រូវ (ពាក់ម៉ាស លាងដៃ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះ ឡើងទៅ) បើមិនមានការចាំបាច់ សុំនៅក្នុងផ្ទះ មើលការឃុំគ្រងកូនចៅសមាជិកគ្រួសារខ្លួនឱ្យបានល្អ និងមិនត្រូវ មានការជួបជុំគ្នាច្រើនកុះករ (លើសពី ២០នាក់) នោះឡើយ។

ប្រសិនបើមានបញ្ហាសុខភាព ឬសង្ស័យករណីជំងឺ កូវីដ-១៩ សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ ឬទូរស័ព្ទលេខ ៖ ០១២ ៨២៥ ៤២៨ ឬ ០១២ ៨៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

7CEE3F2A-27BB-4FF4-8B23-6CD885B2633B