LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅកម្ពុជា

Nov 24, 2020
សហរដ្ឋអាមេរិកផ្តល់ជំនួយបន្ថែម ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅកម្ពុជា

សហរដ្ឋអាមេរិក តាមរយៈ ទីភ្នាក់ងារជំនួយ អាមេរិក (USAID) ផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ៦០០ ០០០ ដុល្លាអាមេរិក សម្រាប់ជួយដល់ការខិតខំ​ក្នុងការឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ នៅកម្ពុជា ដែលបណ្តាលមកពីព្យុះត្រូពិក ដែលមានជាបន្តបន្ទាប់គ្នា និងភ្លៀងខ្លាំងផ្ទួនៗដែលមានរយៈពេលយូរ តាំងពីដើម​ខែតុលាមក។  

លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា៖ “យើងមានការអាណិត ដោយឃើញប្រជាជនកម្ពុជាងាយរងគ្រោះជាច្រើន មាន​ការខ្វះខាត ដោយសារតែគ្រោះទឹកជំនន់​ នៅឆ្នាំ​នេះ។ សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយសង្គ្រោះជាបន្ថែម ក្នុងស្មារតីសាមគ្គីភាពជាមួយសហគមន៍ដែលរងគ្រោះដោយ​​​គ្រោះទឹកជំនន់ទាំង​នេះ”។ 

127142511_10157843836858224_7090376580386636011_o

ជាមួយនឹងថវិកាបន្ថែម​នេះ ការិយាល័យផ្តល់ជំនួយ​មនុស្សធម៌ ​របស់ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងជួយដល់អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្នុងការផ្តល់ជំនួយក្នុងគ្រាបន្ទាន់ ដើម្បីជួយគ្រួសារចំនួន ៣ ៧២៥ ដែលរងផលប៉ះពាល់ ដើម្បីឲ្យគេទិញស្បៀងអាហារ។ ជំនួយ​នេះ បានបន្ថែមទៅលើទឹកប្រាក់ចំនួន ១០០ ០០០ ដុល្លា ដែលទីភ្នាក់ងារ USAID បានផ្តល់ឲ្យដំបូង ដល់អង្គការ WFP បន្ទាប់ពីមានគ្រោះទឹកជំនន់ភ្លាម សម្រាប់ជួយក្នុងការចែកចាយស្បៀងជាបន្ទាន់ ​ដល់គ្រួសារចំនួនជាង ២៥៦០  នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងជាងគេ ក្នុងខេត្តពោធិសាត់។   

លោកស្រី Claire Conan  តំណាងនៃអង្គការ WFP បានមានប្រសាសន៍ថា៖ “យើងសូមអរគុណដល់ទីភ្នាក់ងារ USAID ចំពោះជំនួយបន្ថែម​នេះ សម្រាប់គ្រួសារខ្សត់ខ្សោយ ដែលរងគ្រោះដោយទឹកជំនន់។ ជំនួយ​នេះ​មានសារៈសំខាន់​ណាស់សម្រាប់ស្តារស្ថាន​ភាព​របស់គេ ពិសេស​ដោយពួកគេជាច្រើ​នក៏រងគ្រោះផងដែរដោយសារ​បញ្ហា​ជំងឺរាតត្បាត​ជា​សាកល។ អង្គការ WFP នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល និងដៃគូ នៅក្នុងដំណាក់កាលថ្មី​នេះ​ នៃការឆ្លើយតបនឹងគ្រោះទឹកជំនន់”។ 

127448653_10157843836833224_9183662143003270379_o

ក្រៅពីនេះទៀត ជាមួយនឹងជំនួយ​របស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយពង្រឹងប្រព័ន្ធព័ត៌មាន​លើការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា។ ការ​នេះបានរួមចំណែកធ្វើឲ្យគណៈកម្មាធិការនេះ ​អាចតាមដានហានិភ័យ និងផលប៉ះពាល់ នៅពេលមានគ្រោះទឹកជំនន់ ហើយអាចគៀងគរធនធានបានឆាប់រហ័ស សម្រាប់ធ្វើការឆ្លើយតប នៅតាមតំបន់ដែលរងផលប៉ះពាល់។  

ក្រៅពីនេះទៀត ដោយមានជំនួយ​របស់ទីភ្នាក់ងារ USAID អង្គការ WFP បានជួយដល់វេទិកាឆ្លើយតបមនុស្សធម៌ ដោយជួយធ្វើការសម្របសម្រួលការឆ្លើយតបនឹងគ្រោះទឹកជំនន់ នៅក្នុងវិស័យ​នានា ហើយធ្វើសេចក្តីរាយការណ៍អំពីស្ថាន​ភាពទឺកជំនន់ នៅក្នុងពេលមានវិបត្តិកើតឡើង។ 

តាំងពីឆ្នាំ ២០០០ មក ទីភ្នាក់ងារ USAID បានផ្តល់ថវិកាចំនួនជិត ១៣ លានដុល្លារ ជាជំនួយសម្រាប់កាត់បន្ថយហានិភ័យ សម្រាប់ការត្រៀមបម្រុង និងសម្រាប់ការឆ្លើយតបនឹងគ្រោះមហន្តរាយ​ នៅកម្ពុជា។ នៅក្នុងឆ្នាំ ២០២០ នេះ សហរដ្ឋអាមេរិក​ កំពុងធ្វើការរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំន​ងការទូត​ រវាងប្រទេសទាំងពីរ៕