LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រសួងអប់រំ ចេញសេចក្ដីណែនាំឲ្យអាណាព្យាបាលប្រមាណ ៩០០នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី តម្រូវឲ្យធ្វើចត្តាឡីស័កសិន

Nov 07, 2020
ក្រសួងអប់រំ ចេញសេចក្ដីណែនាំឲ្យអាណាព្យាបាលប្រមាណ ៩០០នាក់ដែលប៉ះពាល់ផ្ទាល់ជាមួយគណៈប្រតិភូហុងគ្រី តម្រូវឲ្យធ្វើចត្តាឡីស័កសិន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្ដីណែនាំដែលតម្រូវឲ្យមាតាបិតា និងអាណាព្យាបាលប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនចៅទៅគ្រឹះស្ថានសិក្សា ជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន។

សេចក្ដីណែនាំរបស់ក្រសួងអប់រំនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកានេះ បានបញ្ជាក់ទៀតថា ចំពោះវិធានការសម្រាប់មាតាបិមា និងអាណាព្យាបាលចំនួនប្រមាណ៩០០នាក់រួមមាន៖

* ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងត្រូវផ្ដល់ព័ត៌មានទៅកាន់គ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានសិក្សាមានវិធានការបន្ត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

* បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាត់វិធានការ តាមការណែនាំរបស់ក្រសួង ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើជូនមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាទៀងទាត់៕

ខាងក្រោមនេះជាសេចក្ដីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖fn-2020-11-07-15-04-37-0