LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ភាពអស្ចារ្យទាំង៣ចំណុចនេះបានធ្វើឱ្យ “គួនអុី” ជាទីគោរពរបស់អ្នកដទៃមកដល់ជំនាន់ក្រោយ

Nov 07, 2020
ភាពអស្ចារ្យទាំង៣ចំណុចនេះបានធ្វើឱ្យ “គួនអុី” ជាទីគោរពរបស់អ្នកដទៃមកដល់ជំនាន់ក្រោយ

យើងសង្កេតឃើញថាតួអង្គមួយ ដែលមិនចេះនិយាយស្តីផ្តេសផ្តាស មានភាពស្មោះត្រង់ និងមានគុណធម៌ជាទីបំផុត រហូតហ៊ានលះបង់ជីវិតដើម្បីរក្សាតម្លៃគុណធម៌របស់គាត់។ បុរសម្នាក់នោះ គឺមេទ័ព គួនអុី។ គាត់មានភាពស្មោះត្រង់នឹងស្វាមីភក្តិចំពោះមិត្តភាពបងប្អូនរបស់គាត់ (បងប្អូនធម៌) មានសច្ចភាព និងមានគុណធម៌ មិនធ្វើអ្វីដែលបំពានគុណធម៌ចំពោះអ្នកដទៃ។

១. ភាពស្មោះត្រង់

គួនអុី គាត់មានចិត្តស្មោះត្រង់ ស្មោះត្រង់ចំពោះមនុស្សដែលគាត់បានស្គាល់ ពិសេសបងប្អូនធម៌របស់គាត់ (លាវប៉ី និង ចាងហ្វី) គាត់មិនដែលក្បត់សន្យាទេ គាត់​​​ឱ្យ​តម្លៃមនុស្សដែលសមត្ថភាព។ គួនអុី ធ្លាប់បានទៅចុះចូលនឹង ឆាវឆាវ តែនៅពេលដែលបងប្រុសធម៌របស់គាត់ លាវប៉ី សរសេរសំបុត្រហៅទៅវិញ គេហ៊ានលះបង់គ្រប់បែបយ៉ាង មិនថាជាឋានៈបុណ្យសក្តិ ដែលឆាវឆាវបានប្រគល់ឱ្យ ទ្រព្យសម្បត្តិ និងរបស់ផ្សេងៗទៀត គ្មានស្ដាយស្រណោះ ដើម្បីទៅរកបងប្រុសរបស់ខ្លួនវិញ។

នៅត្រង់ចំណុចនេះ អាចបញ្ជាក់ថា មនុស្សគាត់មិនលោភលន់នឹងអំណាច មិនឈ្លក់វង្វែងស្រីញី មិនចង់បាន​ទ្រព្យសម្បត្តិជាងភាពស្មោះត្រង់ឡើយ។ មនុស្សមួយចំនួន នៅពេលដែលមានគេផ្តល់ជាបុណ្យស័ក្តិ​ ផ្តល់ជាប្រាក់រង្វាន់ ផ្តល់ជាទ្រព្យសម្បត្តិផ្សេងៗ គេមុននឹង​ឈ្លក់វង្វេង លែងចង់ទៅរកសភាពដែលលំបាកទៀតពុំខាន។

២. គុណធម៌

មេទ័ពគួនអុី គាត់មានគុណធម៌ខ្ពស់ជាងមេឃ​និងធំជាងសមុទ្រទៅទៀត។ គាត់បាននិយាយថា «ខ្ញុំមិនសម្លាប់មនុស្សចាស់ និងកូនក្មេងទេ»។​

នៅចំណុចនេះអាចបង្ហាញពីភាពមនុស្សធម៌ មានគុណធម៌ក្នុងខ្លួន ទោះបីខ្លួនជាអ្នកចម្បាំង ធ្លាប់សម្លាប់មនុស្សរាប់មិនអស់ក្នុងសមរភូមិមែន តែគាត់​ធ្វើអ្វីគឺមានគុណធម៌ មិនចង់សម្លាប់ជនស្លូតត្រង់ មនុស្សដែលល្អត្រឹមត្រូវឡើយ។

៣. ក្លាហាន

អ្វីដែលខ្ញុំមើលឃើញ អ្នកដទៃមើលឃើញដែរ គឺភាពក្លាហាន អង់អាចរបស់គាត់ មិនថានៅក្នុងសមរភូមិប្រយុទ្ធ មិនថានៅទីណា គឺគាត់មានអំណាច​ជាប់ខ្លួនរហូត គាត់មិនដែលចេះខ្លាច ឬតក់ស្លុតចំពោះស្ថានការណ៍គ្រោះថ្នាក់ម្តងណាឡើយ។

ប៉ុន្តែពេលខ្លះ ភាពក្លាហានជ្រុលក៏នាំនូវទុក្ខទោស ឬបញ្ហាដល់ខ្លួនឯងដែរ បើសិនមានអំនួតជ្រុលពេកលើសមត្ថភាពខ្លួនឯង។ មនុស្សយើងត្រូវចេះគ្រប់គ្រងលើភាពអំនួតក្អេងក្អាងរបស់ខ្លួនឯងឱ្យបាន ទើបសមជាមនុស្សខ្លាំងពូកែម្នាក់បាន។

ចំពោះភាពក្លាហានរបស់គាត់ បានធ្វើឱ្យគាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាទីគោរព មានអ្នកគោរពកោតខ្លាច និងយកគាត់ធ្វើជាវីរបុរសថែមទៀតរហូតមកដល់បច្ចុប្បន្ន។

តែថ្វីបើ “ភាពក្លាហាន” អាចជួយឱ្យគាត់ល្បីល្បាញខ្លាំងអស្ចារ្យពិតមែន តែភាពក្លាហានេះក៏បានឆក់យកជីវិតរបស់គាត់ផងដែរ។ ដូច្នេះ រឿងទាំងនេះអាចចាត់ទុកថាជាមេរៀនសម្រាប់មនុស្សគ្រប់គ្នានៅជំនាន់ក្រោយ៕