LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ទឹកភ្លៀង

Oct 20, 2020
សម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរទៅកាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ ទឹកភ្លៀង
សម្ដេច ហ៊ុន សែន៖ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅ
កាន់ខេត្ត បន្ទាយមានជ័យដើម្បីសួរសុខ
ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ
ពីរមុឺនគ្រួសារដែលរងគ្រោះដោយជំនន់
ទឹកភ្លៀង។
 
ខ្ញុំនឹងបំពេញការងារពីរថ្ងៃនៅ
ខេត្តបន្ទាយមានជ័យគឺថ្ងៃ២១និងថ្ងៃ២២ខែតុលាឆ្នាំ២០២០
មុននឹងត្រឡប់មកភ្នំពេញវិញដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃ២៣
ខែតុលាឆ្នាំ២០២០។
 
ខេត្តបន្ទាយមានជ័យជាខេត្តដែលរងគ្រោះធ្ងន់ជាងគេនិងយូរជាងគេដែល
ចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផងនិង
ស្តារឡើងវិញក្រោយទឹកជំនន់ផង។
សូមអរគុណសប្បុរសជនដែលជួយផ្តល់
ជាថវិកា សម្ភារៈ ស្បៀងអាហារ។ល។
 
តាមរយះរាជរដ្ឋាភិបាលឬកាកបាទក្រហមឬអាជ្ញាធរថ្នាក់ក្រោម
ជាតិឬចុះចែកផ្ទាល់ដល់ប្រជាជនដែល
រងគ្រោះ។សូមកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់
ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបាន
ចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់
រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃ
ជាតិយើង។
សូមជូនពរបងប្អូនជនរួមជាតិជួបតែ
សេចក្តីសុខ៕
D4EFC192-EF84-43BB-A97A-D4269B769E097EEB31F9-859F-4A97-A119-6E5DB99935BEEDD6B2AE-3E73-48E0-AC5E-5AE05B131DCDDFFF8DCC-3197-4F72-8DC2-E127E96BA51Dfn-2020-10-17-12-25-42-4unnamed (1)