LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះពលរដ្ឋនៅបាត់ដំបង

Oct 10, 2020
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះពលរដ្ឋនៅបាត់ដំបង

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្តចុះពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះពលរដ្ឋនៅបាត់ដំបង

(បាត់ដំបង)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកព្រលឹមថ្ងៃ១០ ខែតុលា ឆ្នាំ២០២០នេះ បន្តធ្វើដំណើរចុះមកកាន់ខេត្តបាត់ដំបង ដើម្បីពិនិត្យការជន់លិច និងប្រតិបត្តិការសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងស្រុកភ្នំព្រឹក និងរុក្ខគិរី។

ក្នុងដំណើរចុះមកកាន់ខេត្តបាត់ដំបងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរដោយអភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ និងមន្ត្រីមួយចំនួនទៀត បានអញ្ជើញជិះឧទ្ធម្ភាគចក្រ និងជិះទូកពិនិត្យមើលស្ថានភាពនៃការជន់លិចផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។

ទោះបីជាយ៉ាងណាឯកឧត្តមទេសរដ្ឋមន្ត្រី បន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ៕