LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

រដ្ឋាភិបាលរុស្ស៊ី សន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កម្ពុជា

Oct 01, 2020
រដ្ឋាភិបាលរុស្ស៊ី សន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១ ខែតុលានេះ បានអនុញ្ញាតឱ្យលោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតរុស្ស៊ីថ្មី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។

លោក ណៃ សំអុល អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្វ្រិក មជ្ឈិមបូព៌ា និងជាអ្នកនាំពាក្យទី២ នៃក្រសួងការបរទេស បានឲ្យដឹងថា បើតាមការបញ្ជាក់របស់លោក អាណាតូលី បូរ៉ូវីក សហព័ន្ធរុស្ស៊ី បានសន្យាផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មកដល់ប្រទេសកម្ពុជា ក្នុងកម្រិតណាមួយ ពោលគឺជួយក្នុងនាមជាមនុស្សធម៌ និងមួយផ្នែកទៀត តាមរយៈការធ្វើពាណិជ្ជកម្មដោះដូរ។

អ្នកនាំពាក្យរងក្រសួងការបរទេស បានឲ្យដឹងទៀតថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ គឺស្ថិតនៅក្រសួងសុខាភិបាលរុស្ស៊ី ដោយម្សិលមិញ បានពិនិត្យលើគុណភាពចប់សព្វគ្រប់ហើយ ឃើញថា មានគុណល្អ និងការពារជំងឺកូវីដ១៩ បានល្អ។ រដ្ឋាភិបាលរុស្ស៊ី សន្យាថា នឹងជួយផ្តល់វ៉ាក់សាំងការពារវីរុសកូវីដ១៩ មកឲ្យប្រទេសកម្ពុជា ក្នុងកម្រិតណាមួយ៕