LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៧គ្រឿងលើផ្លូវជាតិលេខ ២១

Sep 09, 2020
ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៧គ្រឿងលើផ្លូវជាតិលេខ ២១

ក្រុមការងារចល័តក្រសួងបានចុះឆ្មក់ និងឃាត់បានរថយន្តដឹកលើសទម្ងន់ ៧គ្រឿងលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល

នៅថ្ងៃអង្គារទី ៦រោច ខែភទ្របទ ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចល័តរបស់ក្រសួង ដឹកនាំដោយលោកតាំង ពៅ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់កម្រិតកំណត់ សហការដោយប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារត្រួតពិនិត្យរថយន្តដឹកខ្សាច់ ចំនួន៩គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន ៧គ្រឿង ដែលដឹកលើសទម្ងន់ចាប់ពី ០៦តោន ដល់ ១៥តោន។ 82D5A893-FD4F-4D94-8DEB-90C49000E640

ក្នុងកិច្ចប្រតិបត្តិការណ៍នេះ លោកប្រធានលេខាធិការដ្ឋានក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឲ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។A0BA4CCE-A940-42D5-8D4C-94A0BCA3243A

កិច្ចប្រតិបត្តិការនេះបានបញ្ចប់នៅវេលាម៉ោង៤ល្ងាច នៅថ្ងៃដដែល៕

ប្រភព: ក្រសួងសាធារណៈកាល