LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ នឹងប្រកាសលាលែងលាលែងពី តំណែងជាលើកទី២ នៅរសៀលនេះ ដោយសារបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម

Aug 28, 2020
នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ នឹងប្រកាសលាលែងលាលែងពី តំណែងជាលើកទី២ នៅរសៀលនេះ ដោយសារបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម

យោងតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូអាបេ គ្រោងនឹងលាលែងពីតំណែងដោយសារបញ្ហាសុខភាពកាន់តែទ្រុឌទ្រោម ដែលនឹងធ្វើឱ្យលោកបញ្ចប់ឈ្មោះជា នាយករដ្ឋមន្រ្តីដែលបានកាន់តំណែងយូរជាងគេបំផុតរបស់ប្រទេសនេះ។

បើមិនមានអ្វីប្រែប្រួលទេនោះ ការលាលែងពីតំណែងម្ដងនេះវាគឺជាលើកទី២ហើយ  ព្រោះកាលពីមុននៅក្នុងឆ្នាំ ២០០៧ ពេលដែលលោកកាន់តំណែងបានរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ លោកបានប្រកាសលាលែងពីតំណែងដោយសារតែលោកមានជំងឺរលាកពោះវៀនធ្ងន់ធ្ងរ។ ៥ឆ្នាំក្រោយមក លោកបានត្រឡប់មកបម្រើការងារម្ដងទៀត ហើយក៏បានជាប់តំណែងជានាយករដ្ឋមន្ត្រីដោយការបោះឆ្នោតសារជាថ្មី។

 ដោយឡែក លោកអាបេនឹងប្រកាសលាលែងមុខតំណែងនៅក្នុងគណបក្សនៅម៉ោង ៣ រសៀលនេះនៅក្នុងកិច្ចប្រជុំរបស់គណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក។ បន្ទាប់មកលោកនឹងធ្វើសន្និសីទសារព័ត៌មាននៅម៉ោង ៥ ល្ងាច។ ក្រៅពីនោះនៅថ្ងៃសុក្រ លោកក៏មានគម្រោងទៅពិនិត្យបញ្ហាសុខភាពរបស់គាត់ម្ដងទៀតផងដែរ។

មុននឹងឈានដល់ការគ្រោងលាលែងពីតំណែង លោកនាយករដ្ឋមន្រ្តីវ័យ ៦៥ ឆ្នាំរូបនេះ បានទៅមន្ទីរពេទ្យ Keioចំនួន ២ដងមកហើយ ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ហើយបញ្ហាជំងឺដែលលោកកំពុងតែប្រឈមនេះគឺជាជំងឺរលាកពោះវៀនរ៉ាំរ៉ៃដែលលោកធ្លាប់ឈឺកាលពីមុនមកម៉្លេះ។

តាមរយៈបទពិសោធន៍របស់លោក ​បានបង្រៀនយើងឱ្យចេះស្រលាញ់សុខភាពរបស់ខ្លួន និងត្រូវពិនិត្យសុខភាពឱ្យបានញឹកញាប់ផងដែរទើបជាការល្អ។ ម៉្យាងទៀត បើទោះបីជាយើងខំប្រឹងរហូតដល់មានមុខតំណែងធំយ៉ាងណាក៏ដោយ ប្រសិនបើយើងបាត់បង់សុខភាព យើងក៏អាចនឹងបាត់បង់អ្វីៗគ្រប់យ៉ាងផងដែរ៕