Khmer Amatak News Cambodia
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

មានការផ្ទុះការវាយប្រហារដ៏ធំមួយមកលើរដ្ឋធានីបេរូតប្រទេស លីបង់ បណ្តាលអោយមនុស្សស្លាប់ និងរងរបួសជាច្រើននាក់

Admin Alynana |ព័ត៌មានអន្តរជាតិ| Aug 08, 2020 |280
មានការផ្ទុះការវាយប្រហារដ៏ធំមួយមកលើរដ្ឋធានីបេរូតប្រទេស លីបង់ បណ្តាលអោយមនុស្សស្លាប់ និងរងរបួសជាច្រើននាក់

(បេរូត)៖ ក្រសួងសុខាភិបាលលីបង់បានឲ្យដឹងថា មនុស្សស្លាប់បានកើនឡើងដល់ ៧០នាក់ហើយ និងជាង ៤,០០០នាក់ទៀតរងរបួស បន្ទាប់ពីករណីផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

វីដេអូដែលត្រូវបានថត ពីគ្រប់ជ្រុងជ្រោយ បានបង្ហាញអំពីផ្សែងដ៏ខ្មៅ ហុយកញ្ជ្រោលឡើងមេឃគួរឲ្យព្រឺព្រួច អមដោយសំឡេងផ្ទុះដ៏កក្រើកជាបន្តបន្ទាប់ នៅតំបន់កំពង់ផែនៃរដ្ឋធានីរបស់ប្រទេសមជ្ឈិមបូព៌ាមួយនេះ។ មន្ត្រីមានសមត្ថកិច្ចរបស់លីបង់បានអះអាងថា ការផ្ទុះគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ។

ជុំវិញហេតុការណ៍ខាងលើនេះ ប្រធានាធិបតីលីបង់លោក មីឈែល អាអូន (Michel Aoun) បានបង្ហោះសារនៅលើគណនី Twitter របស់លោកថា «វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សាសុវត្ថិភាព»។

ទោះជាបែបនេះក្តី ក្រុមស៊ើបអង្កេតលីបង់ នៅតែបន្តការតាមដាន និងប្តេជ្ញាយកជនបង្ករឿងនេះ មកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរជាទីបំផុត។ ប្រធានាធិបតីលីបង់ក៏បានប្រកាសបញ្ចេញ កញ្ចប់ថវិកា ៦៦លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាក្នុងគ្រាមានអាសន្ននេះផងដែរ ជាពិសេសគឺការព្យាបាលអ្នករងរបួសរាប់ពាន់នាក់៕photo_2020-08-05_10-18-38photo_2020-08-05_10-18-32photo_2020-08-05_10-18-21photo_2020-08-05_10-18-13photo_2020-08-05_10-18-03photo_2020-08-05_10-17-42fn-2020-08-05-09-00-39-5