LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ០៤នាក់ថ្មីបន្ថែមទៀត

Jul 27, 2020
មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ០៤នាក់ថ្មីបន្ថែមទៀត

នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា មានករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ០៤នាក់ថ្មីបន្ថែមទៀត។ ដោយសរុបមកដល់ពេលនេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ទាំងអស់ចំនួន ២២៥ នាក់ដដែល ក្នុងនោះមានស្រ្ដី៤៦ នាក់ និងបុរស១៧៩ នាក់ (រាប់ទាំងអ្នកជាសះស្បើយ)។

សម្រាប់ករណីអ្នកជាសះស្បើយទាំង​ ០៤នាក់នៅថ្ងៃនេះគឺជាបរុសទាំងអស់៖

ទី១ បុរសជនជាតិខ្មែរអាយុ ២៣ឆ្នាំមានអាស័យដ្ឋាននៅភូមិបន្ទាយព្រៃ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តសីហនុ ជាអ្នកដំណើរមកពីប្រទេសឥណ្ដូណេស៊ី ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួនពីរដង។

ទី២ ជាបុរសជនជាតិខ្មែរអាយុ ២៤ឆ្នាំ នៅភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ទី៣ ជាបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ មានអាស័យដ្ឋាននៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

ចំណែកឯទី៤ ជាបុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាននៅភូមិព្រះវិហារសំបូរ ឃុំរកាប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ផងដែរថា អ្នកទី២ ទី៣ ទី៤ខាងលើ ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ដើម្បីទទួលជ្រាបព័ត៌មានកាន់តែច្បាស់សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងខាងក្រោម៖82617670-618E-445C-925A-CFD2E0A034F7

919E6487-E0C9-484E-8338-ADC07E5337B0