Khmer Amatak News Cambodia
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ នៅទូទាំងពិភពលោកក្នុងចំណោម ២១៦ ប្រទេស

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ នៅទូទាំងពិភពលោកក្នុងចំណោម ២១៦ ប្រទេស

បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោកក្នុងចំណោម ២១៦ ប្រទេស គឺបានកើនឡើងដល់ 16,226,042 នាក់ ហើយចំនួនអ្នកស្លាប់គឺកើនដល់ 648,862 នាក់។ 

រីឯសម្រាប់ប្រទេសកម្ពុជាយើងវិញ ចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ គិតមកទល់នឹងពេលនេះគឺបានកើនដល់ ២២៥នាក់។ អ្នកព្យាបាលជាមានចំនួន១៤៣ នាក់ ហើយអ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ៨២នាក់។ ប្រទេសយើងគ្មានអ្នកស្លាប់ទេ ហើយជំងឺកូវីដ-១៩ នេះគឺមិនកើតក្នុងប្រទេសយើងដែរ គឺឆ្លងតាមអ្នកដំណើរមកពីក្រៅប្រទេស។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីហ្វេសប៊ុកផេកផ្លូវការណ៍របស់ សម្ដេចហ៊ុន សែន។ 

ក្រៅពីនោះ​សម្ដេចក៏បានបញ្ជាក់ឱ្យដឹងបន្ថែមថា ថ្មីៗនេះយើងបានឃើញចំនួនអ្នកមានមេរោគកូវីដ-១៩ ចំនួនច្រើនគឺជាអ្នកធ្វើដំណើរតាមជើងយន្តហោះមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដូច្នេះហើយពេលនេះកម្ពុជាយើងបានសម្រេចផ្អាកជើងហោះហើរមកពីប្រទេសទាំងពីរនេះជាបណ្តោះអាសន្នសិន។

ក្នុងនោះដែរ សម្ដេចក៏បានអំពាវនាវដែរថា សូមបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពកុំអោយឆ្លងជំងឺកូវីដ-១៩។ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច កុំមើលស្រាលជំងឺកូវីដ-១៩ អោយសោះ ព្រោះជំងឺរលាកផ្លូវដង្ហើមនេះគឺជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុត ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

អ្វីដែលយើងទាំងអស់គ្នាអាចធ្វើបានងាយៗគឺ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ជែលសម្លាប់មេរោគ ឬទឹកអាល់កុល ហើយប្រើប្រាស់ម៉ាសអោយបានជាប្រចាំ។ គ្រប់ទីកន្លែងទាំងអស់ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានដាច់ខាត។ សូមជូនពរបងប្អូនសុខសប្បាយ និងចៀសផុតពីជំងឺកូវីដ-១៩ នៅគ្រប់ទីកន្លែងទាំងក្នុងនិងក្រៅប្រទេស៕