LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ករណី​ឆ្លង​វីរុស​កូរ៉ូណា​កូវីដ ១៩ បាន​កើន​ដល់ ១៤លាន ៥សែន​នាក់​ នៅ​ទូទាំង​ពិភពលោក

Jul 20, 2020
ករណី​ឆ្លង​វីរុស​កូរ៉ូណា​កូវីដ ១៩ បាន​កើន​ដល់ ១៤លាន ៥សែន​នាក់​ នៅ​ទូទាំង​ពិភពលោក

កូវីដ១៩៖ នៅថ្ងៃច័ន្ទ​នេះ ករណី​ឆ្លង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ឈ្មោះ កូវីដ ១៩ បាន​កើន​ដល់ ១៤លាន ៥សែន​នាក់​ នៅ​ទូទាំង​ពិភពលោក ដែល​ក្នុង​នោះ​ករណី​ច្រើន​ជាង​គេ​បង្អស់​ កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក ប្រមាណ​ ៣លាន ៧សែន​នាក់។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins University។ ដោយឡែក ករណីឆ្លង​នៅ​ប្រេស៊ីល និង​ឥណ្ឌា ក៏​កំពុង​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ផងដែរ ក្នុងនោះ​ប្រេស៊ីល​មាន​ករណី​ឆ្លង​ដល់​ទៅ​ជាង ២លាន​នាក់ រីឯ​ឥណ្ឌា​មាន​ករណី​ឆ្លង​ជាង ១លាន ១សែន​នាក់៕