LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ជិត ១៤លានហើយ! អ្នកដែលឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ

Jul 17, 2020
ជិត ១៤លានហើយ! អ្នកដែលឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ

(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៣,៩២៤,៣០៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៩១,៨៣៥នាក់ និងជាសះស្បើយឡើងវិញ ៨,២៦៥,៥៥៧នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,៦៨៣,៣២៤នាក់ ស្លាប់ចំនួន ១៤១,០១៦នាក់ និងជាសះស្បើយចំនួន ១,៦៧៣,១៧៥នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ២,០១៤,៧៣៨នាក់ ស្លាប់ចំនួន ៧៦,៨២២នាក់ និងជាសះស្បើយ ១,៣៦៦,៧៧៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ១,០០៥,៦៣៧នាក់ ស្លាប់ ២៥,៦០៩នាក់ និងជាសះស្បើយ ៦៣៦,៦០២នាក់៕