LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ជប៉ុន៖ន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដូច​ទឹក​បាក់​ទំនប់​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៦ នាក់​បាន​ស្លាប់

Jul 06, 2020
ជប៉ុន៖ន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដូច​ទឹក​បាក់​ទំនប់​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៦ នាក់​បាន​ស្លាប់

2020-07-06

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៦ នាក់​បាន​ស្លាប់ និង ១៣ នាក់​បាន​បាត់​ខ្លួន បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ដូច​ទឹក​បាក់​ទំនប់​នៅ​កោះ Kyushu ភាគ​ខាង​ត្បូង ប្រទេស​ជប៉ុន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ NHK របស់​ជប៉ុន នៅ​ថ្ងៃ​អាទិត្យ​នេះ។

បន្ថែម​ពី​នេះ​ទៀត យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៧ នាក់​ទៀត កំពុង​ស្ថិត​ក្នុង​ស្ថានភាព «ប៉ះពាល់​ដល់​ជីវិត»។

ភ្លៀង​ធ្លាក់​ជោគជាំ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​អាណាខេត្ត Kumamoto នៃ​កោះ Kyushu បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់ និង​ការ​បាក់ដី។ ភ្លៀង​ធ្លាក់​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មាន​ការ​ដាច់​ចរន្ត​អគ្គិសនី និង​ចរន្ត​ទឹក​ប្រើប្រាស់​ផង​ដែរ។

អាជ្ញាធរ​បាន​បញ្ជា​ឲ្យ​មនុស្ស​ជាង ២ សែន​នាក់ ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង និង​បាន​ជំរុញ​អ្នក​ដែល​ស្នាក់នៅ​កន្លែង​ស្នាក់នៅ​សម្រាប់​គ្រា​អាសន្ន​នានា ឲ្យ​លាង​ដៃ និង​រក្សា​គម្លាត​ពី​គ្នា ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

រដ្ឋមន្ត្រី​ក្រសួង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក Ryota Takeda បាន​និយាយ​ប្រាប់​អ្នក​កាសែត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «យើង​នឹង​ប្រឹងប្រែង​អស់​ពី​លទ្ធភាព​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​រស់នៅ​មាន​ផាសុកភាព​តាម​តែ​អាច​ធ្វើ​ទៅ​បាន»។

ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន ស្រប​ពេល​ដែល​មាន​ការ​ទស្សន៍ទាយ​ថា នឹង​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទៀត៕2D5B71C0-C39B-4D44-AD75-AA66395B9778