LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ការបាតុកម្ម​នៅអាមេរិក ធ្វើឲ្យ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​​ កូវីដ១៩កាន់តែមានសភាពធ្ងន់ធ្ងរ

Jun 05, 2020
ការបាតុកម្ម​នៅអាមេរិក ធ្វើឲ្យ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​​ កូវីដ១៩កាន់តែមានសភាពធ្ងន់ធ្ងរ

កូវីដ៖ ខណៈ​បាតុកម្ម​ទាមទារ​យុត្តិធម៌​ដល់​ការ​ស្លាប់​របស់​លោក George Floyd បុរស​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក​ម្នាក់ កំពុង​បន្ត​កើត​មាន​ឡើង​នៅទូទាំង​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក ករណី​ឆ្លង​វីរុស​កូរ៉ូណា ដែល​បណ្តាល​ជា​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ កូវីដ១៩ មិន​បាន​ថម​ថយ​នោះ​ទេ។ គិត​ត្រឹម​ថ្ងៃ​សុក្រ​នេះ ករណី​ឆ្លង​បន្ត​កើន​ឡើង​ដល់​ជាង ៦លាន ៦សែន​នាក់​នៅ​ទូទាំង​ពិភពលោក ។

ករណីឆ្លង​និង​ស្លាប់​ច្រើន​ជាង​គេ គឺ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​នោះ​ករណី​ឆ្លង​មាន​ចំនួន​ប្រមាណ​ ១លាន ៨សែន​នាក់ និង​ស្លាប់​ប្រមាណ​ ១សែន ៨ពាន់​នាក់។ ដោយឡែក ប្រទេស​ប្រេស៊ីល និង​រុស្ស៊ី កំពុង​បន្ត​ប្រឈម​នឹង​ករណីឆ្លង​ជា​បន្តបន្ទាប់៖ ករណីឆ្លង​នៅ​ប្រេស៊ីល​បាន​កើន​លើស ៦សែន ១ម៉ឺន​នាក់ រីឯ​ករណី​ឆ្លង​នៅ​រុស្ស៊ី​ក៏​បាន​កើន​លើស ៤សែន ៤ម៉ឺន​នាក់៕