LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

សម្តេច សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម

Jun 04, 2020
សម្តេច សាយ ឈុំ អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម

នារសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥:00នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីប្រចាំប្រទេសនានាចំនួន០៩រូប ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំមុននឹងចេញដំណើរទៅបំពេញភារកិច្ច រួមមាន៖ ឯកឧត្តម  កាន់ ផារិទ្ឌ ឯកអគ្គរាជទូតប្រចាំចក្រភពអង់គ្លេស ឯកឧត្តម តាន់ វុដ្ឋា ឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋស៊ែប៊ី ឯកឧត្តម មាស គឹមហេង ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋតួកគី ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋបារាំង លោកជំទាវ ថោង សុគន្ធារី ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សៀង ប៊ុនវុធ ឯកអគ្គរាជ ទូតប្រចាំសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ លោកជំទាវ ផែន សាវនី ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជ ទូតប្រចាំសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម សុខ ខឿន ឯកអគ្គរាជ ទូត ប្រចាំសាធារណរដ្ឋសិង្ហបុរី។