LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបន្ដថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច

Jun 03, 2020
នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបន្ដថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច

ភ្នំពេញ៖ ថ្ងៃទី​ ៣​ មិថុនា​ ២០២០​ ប្រទេសកម្ពុជាយើងពុំមានរកឃើញករណីជំងឺកូវីដ-១៩​ ថ្មីទេនោះទេ។​ ដូច្នេះចំនួនសរុបកូវីដ-១៩​ គឺនៅសរុប ១២៥ នាក់​ដដែល ខណៈចំនួនសំរាកពេទ្យនៅមាន២នាក់​ និងចំនួនជាសះស្បើយសរុប​ចំនួន១២៣​នាក់​ (ស្លាប់គ្មាន)​ ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៅមុននេះបន្ដិច។

នាយដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបន្ដថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ ដោយក្នុងនោះក៏ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

សូមបញ្ជាក់ផងដែរថា​ ប្រទេសកម្ពុជាយើងបានរកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ ហើយគិតមកដល់ពេលនេះ កម្ពុជាយើងបានធ្វើតេស្តរកមេរោគកូវីដ១៩នេះមនុស្សសរុបចំនួន​ ២១,៥១៧ ដែលស្មើនឹងចំនួន​ ១,២៩៦ ក្នុងចំណោមមនុស្ស ១ លាននាក់។ 

គួរជម្រាបផងដែរថា សម្រាប់អ្នកជំងឺកូវីដ១៩ នៅសល់ ០២ នាក់នេះ គឺកំពុងទទួលការតាមដានយ៉ាងយកចិត្ដទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ។ ដោយក្នុងនោះអ្នកជំងឺម្នាក់ម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពកម្ពុជាជប៉ុន មង្គលបុរីនៃខេត្ដបន្ទាយមានជ័យ នេះបើតាមការឲ្យដឹងរបស់ក្រសួងសុខាភិបាលកម្ពុជាកាលពីពេលកន្លងទៅ៕