LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អតីតមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិមួយរូបទៀត​ ​បាន​ផ្ញើ​សារ​ចូល​រួម​មរណទុក្ខ​ឧបាសិកា ប៊ុន ស៊ាងលី​

May 05, 2020
អតីតមេដឹកនាំគណបក្ស​សង្គ្រោះ​ជាតិមួយរូបទៀត​ ​បាន​ផ្ញើ​សារ​ចូល​រួម​មរណទុក្ខ​ឧបាសិកា ប៊ុន ស៊ាងលី​

កាលពីថ្ងៃ​អង្គារ​ម្សិលមិញនេះ លោក​សម រង្ស៊ី​ មេដឹកនាំ​កំពូល​ម្នាក់​ទៀត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​នោះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ចូល​រួម​មរណទុក្ខ​ឧបាសិកា ប៊ុន ស៊ាងលី។​

សារ​របស់​លោក​សម រង្ស៊ី​ ចុះ​ហត្ថលេខា​ថ្ងៃទី​៤​ ខែមេសា​ សរសេរ​ថា៖​ «ទោះជា​ជំហរ​នយោបាយ​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​យ៉ាង​ណាក៏​ដោយ ​តែទុក្ខសោក​បណ្តាល​មកពី​មរណភាព​មនុស្ស​ដែល​យើង​ស្រឡាញ់ ​អាច​កើត​មាន​ដូចគ្នា​គ្រប់​ពេល​វេលា»។​

លិខិត​របស់​លោក ​សម រង្ស៊ី​ បន្តថា៖ ​«ទោះជា​កាលៈទេសៈ​នយោបាយ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​រួម​ក្នុង​ពិធី​បុណ្យសព​ដោយ​ផ្ទាល់​ក៏ដោយ ​ ក៏ខ្ញុំ​មិន​ភ្លេច​កាយ​វិការដ៏​ប្រពៃរ៍​របស់​សម្តេច​ និង​ក្រុម​គ្រួសារ​ចំពោះ​ខ្ញុំ​ និង​ក្រុម​គ្រួសារខ្ញុំ​ឡើយ»។​

កន្លង​មក​ លោក​ ហ៊ុន សែន ធ្លាប់​បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​ សម រង្ស៊ី ចំពោះ​មរណភាព​ម្តាយ​ក្មេក​របស់​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។​ រីឯ​លោក​ សម រង្ស៊ី​ ក៏​ធ្លាប់​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​ ហ៊ុន សែន​ ដែរ​ចំពោះ​មរណ​ភាពឪពុក​ម្តាយរបស់​លោក​នាយក​រដ្ឋមន្ត្រី៕

5B0DFB87-6A29-4440-B300-8C8E401592B9