LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

តើអ្នកដឹងដែលទេថា មូលហេតុអ្វីបានជាបំណុលធ្វើឲ្យមានការចំណាកស្រុកឆ្លងដែន?

May 05, 2020
តើអ្នកដឹងដែលទេថា មូលហេតុអ្វីបានជាបំណុលធ្វើឲ្យមានការចំណាកស្រុកឆ្លងដែន?

យោងតាមប្រភពអង្គការលីកាដូ: បាយការណ៍សង្ខេបស្ដីពី ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិមួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូ​ហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន“ផលប្រយោជន៍​បានពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មានតិច​ តែភ័យ​ខ្លាចខ្លាំង” 

នៅភាគ​ពាយ័ព្យ​នៃប្រទេសកម្ពុជា​ ការកើតឡើង​នៃបំណុល​មីក្រូហិរញ្ញវត្ថុ​គ្រប់ទី​កន្លែង​គឺកំពុងជំរុញ​មនុស្សជាច្រើន​គ្រួសារ​ឱ្យចេញ​ពីផ្ទះរបស់​ពួកគាត់ទៅ​ធ្វើការ​នៅក្នុង​ប្រទេសថៃ ។​ នៅក្នុងរបាយការណ៍​សង្ខេប​ “ការនាំឱ្យ​មានចំណាក​ស្រុក៖​ បទពិសោធន៍​នៃភូមិ​មួយ​អំពីបំណុល​គ្រឹះស្ថានមី​ក្រូហិរញ្ញវត្ថុ​ និងការ​ចំណាកស្រុក​ឆ្លងដែន”​ អង្គការលីកាដូ​ផ្ដោតសំខាន់​ទៅលើភូមិមួយ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បីស្វែងយល់​ឱ្យបាន​ស៊ីជម្រៅ​​អំពីទំនាក់ទំនង​រវាងបំណុល​មីក្រូហិរញ្ញវត្ថុ​ និងការចំណាកស្រុក​នៅតំបន់​ព្រំដែន​ក្នុងប្រទេសកម្ពុជា ។​ តាមរយៈ​ការធ្វើបទសម្ភាសន៍​ជាមួយ​សមាជិក​គ្រួសារ​ដែលស្នាក់នៅផ្ទះ​ចំនួន៣០គ្រួសារ​ អ្នកស្រាវជ្រាវ​របស់​អង្គការលីកាដូ​ បានរកឃើញថា​ ការជាប់​ជំពាក់បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ច្រើនលើសលុប​ គឺជាកត្តា​ចម្បង​លើកទឹកចិត្ត​ នាំឱ្យមាន​ការធ្វើចំណាក​ស្រុកចេញពីភូមិ ។ ​

អ្នកនាង​ ណាលី ​ពីឡូក​ នាយិកា​អង្គការ​លីកាដូ​ បានមាន​ប្រសាសន៍ថា​៖ “គ្រួសារ​ជាច្រើន​បានចាកចេញ​ពីផ្ទះ​ និងប្រទេស​កំណើត​របស់ពួកគាត់​ ដើម្បី​រកប្រាក់​សងបំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ” ។​ អ្នកនាង​បានបន្ត​ទៀតថា៖​ “ពេលនេះ ​អតីត​ពលករ​ចំណាក​ស្រុករាប់សែននាក់​ មិនអាច​ធ្វើការ​នៅក្នុង​ប្រទេសថៃ​ទៀតបានទេ​ ដោយសារ​បញ្ហា​វីរុសកូវីដ១៩​ ដូច្នេះអង្គការលីកាដូសង្ឃឹមថា​ រាជរដ្ឋាភិបាល​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អាចជួយ​អ្នកខ្ចី​ប្រាក់ទាំងនេះ​ដោយ​ផ្អាកការ​សងបំណុល​ និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ” ។​

ការពិត ដែលបំណុល មីក្រូហិរញ្ញវត្ថុ នាំឱ្យ មានចំណាកស្រុក នៅកម្ពុជា ត្រូវបាន កត់សម្គាល់ ជាច្រើន ឆ្នាំ មកហើយ ដោយអង្គការចំណាកស្រុកអន្តរជាតិ (IOM) និងអង្គការ សហប្រជាជាតិ ស្តីពីគ្រឿងញៀន និង បទឧក្រិដ្ឋ នៅ កម្ពុជា (UNODC) ។របាយការណ៍ “ការនាំឱ្យ មានចំណាក ស្រុក” នេះ នឹងបង្ហាញ លម្អិត បន្ថែមទៀត អំពីតួនាទី របស់ បំណុលមីក្រូហិរញ្ញវត្ថុ នៅកម្ពុជាចំពោះ ការធ្វើចំណាកស្រុក ដែលជាញឹកញាប់ ធ្វើឱ្យពលករ ជាច្រើន ប្រឈម នឹងការកេងប្រវ័ញ្ច និងការ រំលោភ សិទ្ធិមនុស្សជាដើម ។ 

ភាគច្រើន នៃសមាជិក គ្រួសារ ដែលបាន ផ្ដល់បទសម្ភាសន៍បាន រៀបរាប់ថា ការលើក ទឹកចិត្ត ចម្បង សម្រាប់ សាច់ញាតិ របស់ពួកគាត់ ក្នុងការ ចាកចេញ ពីប្រទេសកម្ពុជា គឺការ រកប្រាក់ ដើម្បី សងបំណុល គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ។ មន្ត្រី ឥណទាន មួយចំនួនបានលើក ទឹកចិត្ត ឬសូម្បី តែទាមទារ ឱ្យមានការ ធ្វើចំណាកស្រុក ជាលក្ខខណ្ឌ ដំបូង មុនពេល ទទួលបាន កម្ចីមីក្រូហិរញ្ញវត្ថុ ។ កម្ចីជា ច្រើន ត្រូវបាន ផ្ដល់ឱ្យទៅ ប្រជាពលរដ្ឋ កម្ពុជា អ្នកខ្ចី ប្រាក់ជា រូបិយវត្ថុបាត របស់ ប្រទេសថៃ ហើយ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុខ្លួនឯង ទទួល បាន ការវិនិយោគ ពី ភ្នាក់ងារ អភិវឌ្ឍន៍ របស់ប្រទេស នៅអឺរ៉ុប ជារូបិយ វត្ថុបាត ដែលជា សម្ពាធ បន្ថែមទៀត លើអ្នកខ្ចីប្រាក់ ក្នុងការ សងបំណុល របស់ពួកគាត់ ។

ជារួម អ្នកផ្ដល់ បទសម្ភាសន៍ បានរៀបរាប់ ពីអារម្មណ៍ អវិជ្ជមាន ចំពោះ បំណុលមីក្រូហិរញ្ញវត្ថុ ក៏ដូចជា អារម្មណ៍ ច្របូកច្របល់ចំពោះ ការធ្វើចំណាកស្រុក ។ ភាគច្រើន នៃអតិថិជន មីក្រូហិរញ្ញវត្ថុ បានរៀបរាប់ថា មាន អារម្មណ៍ ភ័យខ្លាច ចំពោះ បំណុលមីក្រូហិរញ្ញវត្ថុ ដោយសារ ពួកគាត់ ប្រើប្រាស់ ដីធ្លី របស់ពួកគាត់ ធ្វើជា ទ្រព្យធានា (បញ្ចាំ) ដើម្បី ទទួលបាន ប្រាក់កម្ចី និងដោយសារ ពួកគាត់ ព្រួយបារម្ភ ពីសុវត្ថិភាព សាច់ញាតិ របស់ពួកគាត់ ជាពលករ ចំណាកស្រុក ដែល មានប្រាក់បៀវត្ស ត្រូវតម្រូវឱ្យបង់សង បំណុល ។ ភូមិនេះ ក៏ស្ទើរ តែគ្មាន មនុស្ស ពេញវ័យ រស់នៅ គឺមានតែ សមាជិក គ្រួសារ ចាស់ៗ និង ក្មេងតូចៗតែប៉ុណ្ណោះ ។ ការបែកបាក់ គ្រួសារ គឺជាប្រភព នៃការព្រួយបារម្ភ ជាខ្លាំង សម្រាប់ អ្នកផ្ដល់ បទសម្ភាសន៍ ។