LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

រដ្ឋមន្ត្រី​អាមេរិកបានថា មានភស្តុតាងជាក់ច្បាស់ជាច្រើនដែលបញ្ជាក់ថា មេរោគនេះធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន

May 04, 2020
រដ្ឋមន្ត្រី​អាមេរិកបានថា មានភស្តុតាងជាក់ច្បាស់ជាច្រើនដែលបញ្ជាក់ថា មេរោគនេះធ្លាយចេញពីមន្ទីរពិសោធន៍ទីក្រុងវូហាន

ទាក់ទិននឹង​ប្រភពផ្ទុះចេញនៃកូរ៉ូណាវីរុសប្រភេទថ្មី នៅ​ទីក្រុងវូហានប្រទេសចិន លោករដ្ឋមន្ត្រីការ​បរទេស​អាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ ទី​៣ឧសភា ដោយបានអះអាងថា គេមានភស្តុតាងជាក់ច្បាស់ជាច្រើន ដែលបញ្ជាក់ថា មេរោគនេះ បានធ្លាយចេញពីមន្ទីរពិសោធន៍សិក្សាមេរោគរបស់ចិន នៅទីក្រុងវូហាន។

តើមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ដែលបង្កជម្ងឺកូវីដ១៩​ ពិតជាបានបែកធ្លាយចេញពីមន្ទីរពិសោធន៍មួយកន្លែង នៅទីក្រុងវូហានមែនឬ? រហូតមកទល់ពេលនេះ គឺគ្មានអ្វីមកបញ្ជាក់នោះទេ។​ គឺមានតែពាក្យចចាមអារ៉ាម។

តែយ៉ាងណា លោកMike Pompeo ប្រមុខការទូតអាមេរិក បានថ្លែងនៅថ្ងៃអាទិត្យ ទី៣ឧសភា នៅតាមបណ្តាញទូរទស្សន៍ ABC ដោយអះអាងចំៗថា គេមានភស្តុតាងយ៉ាងច្បាស់ និងដ៏ច្រើន​​ ដែលបញ្ជាក់ថា មេរោគកូរ៉ូណាវីរុសប្រភេទថ្មី ពិតជាបានឆ្លងចេញពី​មន្ទីរពិសោធន៍នៅក្រុងវូហាន។ តែយ៉ាងណា រដ្ឋមន្ត្រីអាមេរិករូបនេះ បានបដិសេធ មិនឆ្លើយទេ ថាភស្តុតាងទាំងនោះ បញ្ជាក់ថា វាជាការទំលាយមេរោគចេញដោយចេតនា​ ឬដោយអចេទនា។

លោក Mike Pompeo បានបន្ថែមថា៖ កន្លងមកនរណាក៏ដឹងដែរ ថាចិនគឺជាអ្នកដើរចម្លងមេរោគ​ នៅទូទាំងពិភពលោក ហើយ​មន្ទីរពិសោធមន៍ស្រាវជ្រាវមេរោគនៅចិន ពុំមានគោរពលក្ខខណ្ឌសុវត្ថិភាព​ ឲ្យ​បាន​ត្រឹមត្រូវម៉ដ្ឋចត់ឡើយ។ ហើយវាក៏មិនមែនជាលើកទីមួយដែរ ដែល​ពិភពលោកយើង ត្រូវបាន​ចិនបង្កគ្រោះថ្នាក់ ដោយសារតែមេរោគបែកធ្លាយចេញពីមន្ទីរពិសោធន៍ចិន។

បន្ទាប់មកទៀត លោកប្រមុខការទូតអាមេរិករូបនេះ បានលើកឡើងថា រដ្ឋាភិបាល​ចិនគ្មានការសហការ​ជាមួយអ្នកដ៏ទៃ ក្នុងការ​ស្រាវជ្រាវវែកញែក រកការពិតជាក់ច្បាស់ ស្តីពីប្រភពនៃមេរោគនេះឡើយ។ លោកបន្ថែមថា អាជ្ញាធរចិន នៅតែរឹងទទឹង បន្តរារាំងក្រុមអ្នកជំនាញអន្តរជាតិ និងក្រុមស្រាវជ្រាវវិជ្ជសាស្ត្រ មិនឲ្យចូលទៅដល់តំបន់​ដែលផ្ទុះការឆ្លងជំងឺកូវីដ១៩នេះទេ។ លោកអះអាងថារហូតមកទល់ពេលនេះ អ្នកជំនាញអន្តរជាតិ នៅតែមិនទាន់ទទួលបាន​ គំរូមេរោគកូរ៉ូណាប្រភេទថ្មី ដែលចិនស្រង់បាន​ពេលដំបូងៗនោះទេ។

គួរបញ្ជាក់ថា ទាក់ទិនទៅនឹងប្រភពនៃការចម្លងជំងឺកូវីដ១៩នេះនៅវូហាន បើផ្អែកតាមដំណឹងនិងទិន្នន័យផ្តល់ឲ្យដោយអាជ្ញាធរចិនអ្នកជំនាញបរទេសជាច្រើនអះអាងថា មេរោគនេះ បានឆ្លងចេញពីសត្វ តែមិនដឹងថាសត្វអ្វីឲ្យ​ពិតប្រាដក ហើយបានឆ្លងមកមនុស្ស​ ដោយរៀបណានោះទេ។ កាលពីប៉ុន្មានថ្ងៃមុន​នេះ អង្គការសុខភាពពិភពលោក បានសំដែងការខកចិត្ត​ ដោយឃើញអាជ្ញាធរចិនបើកការស្រាវជ្រាស្តីពីប្រភពនៃការឆ្លងមេរោគកូរ៉ូណាប្រភេទថ្មីនេះ តែដោយមិនបានអញ្ជើញអង្គការសុខភាពពិភពលោក ឲ្យ​ចូលរួមជាមួយទេ៕