LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អ្នកនាំពាក្យក្រសួងសុខភិបាលនូវតែទទូចដល់បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត

May 04, 2020
អ្នកនាំពាក្យក្រសួងសុខភិបាលនូវតែទទូចដល់បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត

បុគ្គលគ្រប់រូបត្រូវបន្តការពារការចម្លងវីរុសកូវដ-១៩​ ឲ្យបានខ្ជាប់ខ្ជួនជាបន្តទៀត​ បេីទោះបីជាស្ថានភាពជំងឺកូវីដ-១៩​ នៅកម្ពុជា​ ហាក់ដូចជាមានភាពធូរស្បេីយខ្លះក៏ដោយ។  ត្រូវចងចាំថា​"យេីងអាចភ្លេចកូវីដ-១៩​ តែកូវីដ-១៩​ មិនភ្លេចយេីងទេ​ បេីយេីងធ្វេសប្រហែស"​ នេះជាការលេីកឡេីងរបស់លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​៖

 លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីដ្បិតតែបងប្អូនប្រជាពលរដ្ឋហាក់ដូចជាចេញមកប្រកបរបរតាមជីវភាពរបស់នៅរបស់ពួកគាត់ពិតមែន ប៉ុន្តែវិធានការការពារ និងវិធានការនានានៅតែមានសុពលភាព នៅតែដាក់ចេញឱ្យអនុវត្តជាធរមាននៅឡើយទេ ដោយសារស្ថានភាពរបស់យើងស្ថិតនៅក្នុងសភាពមួយ ដែលខ្ញុំតែងតែពន្យល់ហើយថា នៅផុយស្រួយណាស់ ទោះបីជាយើងមិនមានការរកឃើញនូវករណីវិជ្ជមានថ្មីវីរុសកូវីដ១៩ ហើយអ្នកជាសះស្បើយមានចំនួនច្រើនពិតមែន»។

របាយការណ៍បង្ហាញតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខេមេសានេះ មានអ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន៧នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់១១៧នាក់ ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ១៩ សរុបទាំងអស់ចំនួន១២២ករណី នៅក្នុងប្រទេសកម្ពុជា។

គិតចាប់តាំងពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មកទល់នឹងពេលនេះ មានរយៈពេលជាង២០ថ្ងៃមកហើយ មិនមានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាទេ ខណៈដែលអ្នកជំងឺកូវីដ១៩ ដែលបានជាសះស្បើយនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់ទៀតថា ទោះបីជាកម្ពុជាជាសះស្បើយច្រើនក៏ដោយ ប៉ុន្តែបើក្រឡែកមើលឃើញប្រទេសជុំវិញកម្ពុជា គឺស្ថានភាពជំងឺនេះនៅវាយលុកនៅឡើយ ហើយប្រទេសនានានៅលើពិភពលោក នៅមានផ្ទុះខ្លាំងក្លានៅឡើយដែរ។ លោកស្រីបន្តថា ប្រសិនបើយើងមិនបន្តអនុវត្តវិធានការការងារ ដែលយើងធ្លាប់ដាក់ចេញមកជាពិសេសបទបញ្ជារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទោះនោះ យើងអាចនឹងគ្រោះថ្នាក់ដោយហេតុថា«យើងអាចភ្លេចវីរុសកូវីដ១៩ ហើយវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»។

លោកស្រីបញ្ជាក់ថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសុខាភិបាល នឹងពិភាក្សាជាមួយអង្គការសុខភាពពិភពលោកជាបន្តបន្ទាប់ទៀតមុននឹងមានវិធានការយ៉ាងណាទៀត។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នេះ ចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,៨២៨,៥៧៥ករណីហើយ ដោយក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ១៩៧,០៩០នាក់ និងជាសះស្បើយឡើងវិញ៧៩៨,៣៧១នាក់៕

EE655655-45DE-42F6-8B96-D39AF98A26605C3D7557-D266-420B-BACD-1EC1718967D0
36C1C7E6-D13F-4A08-8EFF-DD67E38CCEB0
270FECEB-5716-466C-8794-2CC0DEB181D3