LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ត្រឹមរយៈពេលតែ ៣ម៉ោង! រថយន្តះជិតមួយពាន់គ្រឿង ត្រូវបានប៉ូលីសចរាចរណ៍ផាកពិន័យ​

May 01, 2020
ត្រឹមរយៈពេលតែ ៣ម៉ោង! រថយន្តះជិតមួយពាន់គ្រឿង ត្រូវបានប៉ូលីសចរាចរណ៍ផាកពិន័យ​

ម៉ូតូចំនួន ៩០០ គ្រឿងនិងរថយន្ត ៨០ គ្រឿងត្រូវបាន​ប៉ូលិស​នគរបាល​ចរាចរណ៍​ បានចាប់នៅព្រឹកថ្ងៃទី ១ ខែឧសភានេះ​ ក្នុងរយៈពេលត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះនៅតាមដងផ្លូវក្នុងរាជធានី​ ។

នេះបើយោងតាម របាយការណ៍ បឋមរបស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានផ្សព្វផ្សាយនៅព្រឹកនេះ ។​ វិធានការរិតប​ន្តឹងជាច្រើន បានចូលជាធរមាន បន្ទាប់ពីការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ថ្មីត្រូវបានពង្រឹង ។

អ្នកបើកបរម៉ូតូ និងរថយន្តភាគច្រើន ត្រូវបានបញ្ឈប់គឺអ្នក ដែលល្មើស នឹងច្បាប់ចរាចរណ៍ដូចជា៖​ មិនពាក់មួកសុវត្ថិភាព និងមិនពាក់ខ្សែក្រវ៉ាត់​សុវត្ថិភាព​ពេលបើកបរ ។C9E44A9D-6637-40AD-96BA-6F697FBCA893

នាយឧត្តមសេនីយ៍​ ហ៊ឹម​ យ៉ាន​ អគ្គស្នងការរងនគរបាលជាតិ​បានថ្លែង​ នៅក្នុងសន្និសីទកាសែត​ កាលពីម្សិលមិញថា៖​ អ្នកល្មេីស​ច្បាប់ចរាចរណ៍​ នឹងត្រូវផ្តល់ពេល ១៥ ថ្ងៃដើម្បីបង់ប្រាក់ពិន័យ​ ។​ អ្នកដែលខកខានមិនបានបង់ប្រាក់នឹងត្រូវបានបញ្ជាឱ្យបង់ចំនួនទ្វេដង ។

4223C390-E081-41F3-8A3E-7BDADC93AD84នេះបើយោងតាម​ ក្រសួងមហាផ្ទៃ​ អ្នកបើកបរទាំងអស់ត្រូវមានប័ណ្ណបើកបរនិងវិញ្ញាបនបត្រត្រួតពិនិត្យយាន

យន្ដដែលមានសុពលភាពគ្រប់ពេលវេលាដើម្បីចៀសវាងការផាកពិន័យចរាចរណ៍។

10074D17-2160-4CB6-9CC2-9BB91E9D531D
3B89A8FB-E984-4F99-B21D-7BD2317F83AD