LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានដំបូង នៃសត្វមេអំបៅពីរប្រភេទនៅកម្ពុជា

Apr 29, 2020
អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានដំបូង នៃសត្វមេអំបៅពីរប្រភេទនៅកម្ពុជា

 ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ — អ្នកវិទ្យាសាស្ត្របានអះអាងអំពីវត្តមានដំបូង នៃសត្វមេអំបៅពីរប្រភេទនៅកម្ពុជាក្រោយពេលដែលពួកវាត្រូវបានគេរកឃើញ និងកត់ត្រាកាលពីសតវត្សទី១៩ និងទី២០ 

យោងទៅតាមព្រឹត្តិប័ត្រប្រវត្តិធម្មជាតិកម្ពុជា (Cambodian Journal of Natural History) ដែលបាន ចេញផ្សាយកាលពីពេលកន្លងទៅថ្មីៗនេះបានឱ្យដឹងថា សត្វមេអំបៅទាំងពីរប្រភេទនេះ គឺទីមួយ សត្វមេអំបៅស្លឹកដូង (Hidariȱirava) និង មេអំបៅមានទ្រនង់លើស្លាបជាប់គ្នា (Hidariȱbhawani) ។

A85D8348-F73D-4EF0-9916-D319C701C7F9ពពួកមេអំបៅទាំងពីរប្រភេទនេះ ត្រូវបានគេដឹងថា វាស្ថិតនៅក្នុងអំបូរ Hidari ដែលគេបានកត់ត្រាតាំងពីឆ្នាំ១៨៨៦ មកម្ល៉េះ ដោយឡែកសម្រាប់មេអំបៅស្លឹកដូង គឺត្រូវបានកត់ត្រានៅឆ្នាំ១៨៥៨ និងមេអំបៅទ្រនង់លើស្លាបជាប់គ្នា ត្រូវបានកត់ត្រានៅក្នុងឆ្នាំ១៩៨៩ 

បើតាមប្រភពដដែល ពពួកមេអំបៅទាំងពីរប្រភេទនេះ ទើបតែត្រូវបានកត់ត្រានៅកម្ពុជា កាលពីពេលថ្មីៗនេះប៉ុណ្ណោះ 

ដោយ ហេង បញ្ញា រូបថត៖ Cambodian Journal of Natural History