LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ស្ទើមិនជឿ​​!​ សារព័ត៌មានចិនអះអាងថា មេដឹកនាំកូរ៉េខាងជើងស្លាប់បាត់ហើយ

Apr 25, 2020
ស្ទើមិនជឿ​​!​ សារព័ត៌មានចិនអះអាងថា មេដឹកនាំកូរ៉េខាងជើងស្លាប់បាត់ហើយ

ពាក្យចចាមអារាមជុំវិញសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង​ លោកគីមជុងអ៊ុន កាន់តែ​មាន​សម្ទុះ​ខ្លាំងឡើងនៅថ្ងៃនេះ ក្រោយពេលដែលប្រព័ន្ធផ្សព្វផ្សាយនៅអាស៊ីជាច្រើន អះអាងថាលោកបានទទួលមរណភាពហើយ។

យោង​តាម​នាយករងនៃទូរទស្សន៍ផ្កាយរណបហុងកុង (HKSTV) អ្នកស្រី Shinjian Xingzou ឲ្យ​ដឹង​ថា ប្រភព​ច្បាស់​ការណ៍​មួយបានប្រាប់​អ្នកស្រី​ថា​មេដឹកនាំកូរ៉េខាងជើងអាយុ ៣៦ ឆ្នាំបានស្លាប់បាត់ទៅហើយ។ ស្ត្រី​ខាង​លើ មាន​អ្នក Follower ជាង​១៥លាន​នាក់​លើ​បណ្ដាញ​សង្គម Weibo ចិន ហើយ​ក៏​ជា​ក្មួយ​ស្រី​ម្នាក់​របស់​រដ្ឋមន្ត្រីក្រសួងការបរទេស​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល ភ្នាក់​ងារ​ស៊ើបការណ៍​អាមេរិក​បង្ហើប​ថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនកំពុងស្ថិតក្នុងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីវះកាត់​បេះដូង។skynews-kim-jong-un-north-korea_4636912

ថ្មីៗនេះ លោក​គីម ជុង​អ៊ុន​បានខកខានពិធីអបអរសាទរខួបកំណើតជីតារបស់ខ្លួន​នៅថ្ងៃទី ១៥ ខែមេសា ដែលបានធ្វើឱ្យមានការសង្ស័យអំពី​ស្ថានភាព​សុខភាព​របស់​មេដឹកនាំ​ក្រុង​ព្យុងយ៉ាង​រូប​នេះ។ របាយការណ៍​មួយ​ចេញ​កាល​ពី​ថ្ងៃ​អង្គារ បាន​ឲ្យ​ដឹង​ថា​លោក គីម ជុងអ៊ុន បាន​ធ្វើ​ការ​វះកាត់​សរសៃ​ឈាម​បេះ​ដូង​ដែល​ជា​ហេតុ​ខកខាន​ក្នុង​ពិធី​ដ៏​សំខាន់៕

ប្រភព: Sabay