LaraMag
Icon Collap
Gif 4Gif Left
Gif 4 RightGif Right
Header Gif
Header

ធនាគារ​ពិភព​លោក​ កំពុងព្រួយបារម្ភដល់បណ្ដាល ប្រទេស​កំពុង​អភិវឌ្ឍ

Apr 23, 2020
ធនាគារ​ពិភព​លោក​ កំពុងព្រួយបារម្ភដល់បណ្ដាល ប្រទេស​កំពុង​អភិវឌ្ឍ

ធនាគារ​ពិភព​លោក​ (World Bank) បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ ទី​២២​ មេសា​ថា​ បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ​កំពុងតែ​បាត់បង់​ប្រភព​ចំណូល​ដ៏​សំខាន់​មួយ​ ដោយសារ​ជំងឺ​កូវីដ​១៩​។ ដើម្បី​គ្រប់គ្រង​មេរោគ​រាតត្បាត​ បណ្តា​ប្រទេស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក​ បាន​បិទ​ទ្វារចាក់​សោរ​ប្រទេស​ និង​ក្រុង​មនុស្ស​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ​។ វិធានការ​នេះ​ កាត់​បន្ថយ​យ៉ាង​ខ្លាំង​នូវ​ចរន្ត​សាច់​ប្រាក់​ ដែល​កម្មករ​ធ្វើការ​នៅ​បរទេស​ ផ្ទេរ​ទៅ​កាន់​ក្រុម​គ្រួសារ​នៅ​ឯ​ប្រទេស​កំណើត​។

ការផ្ទេរ​សាច់​ប្រាក់​ ត្រូវ​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​ប្រមាណ​ជា​ ២០% ​នៅ​ទូទាំង​ពិភព​លោក​ ក្នុង​ឆ្នាំ​២០២០ នេះ​។ វា​ គឺជា​ការ​ធ្លាក់​ចុះ​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​នា​ពេល​ថ្មីៗ​នេះ​ ដោយសារ​វិធានការ​បិទ​ប្រទេស​ ដែល​បណ្តាល​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ និង​ការ​បាត់បង់​ការងារ​។ ទាំងនេះ​ គឺជា​ឧបសគ្គ​រារាំង​បុគ្គលិក​-កម្មករ​ ដែល​ធ្វើការ​នៅ​បរទេស​ មិន​អាច​ផ្ញើប្រាក់​ទៅ​កាន់​ក្រុមគ្រួសារ​របស់​ពួកគេ​នៅ​ប្រទេស​កំណើត​បាន​។

1020D903-8A91-4E52-9F85-FE79C8A98DFFលោក​ David Malpass ប្រធាន​ទូទៅ​របស់​​ធនាគារពិភព​លោក ​បាននិយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ការ​ផ្ទេរ​ប្រាក់​ គឺ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​។ វិបត្តិ​សេដ្ឋកិច្ច​ដែល​បណ្តាល​មក​ពី​កូវីដ​១៩​ កំពុង​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់ការ​ផ្ញើ​ប្រាក់​ទៅ​ប្រទេស​កំណើត​ ហើយ​បញ្ហា​នេះ​ទំនងជា​មិន​អាច​ដោះស្រាយ​បាន​ក្នុង​ពេល​ឆាប់ៗ​នោះ​ទេ​។ នេះ​ គឺ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ David Malpass។

បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ ការ​ផ្ទេរ​ប្រាក់​សរុប​ ទំនងជា​ធ្លាក់ចុះ​ដល់​ចំនួន​ ៤៤៥ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​ ពី​ចំនួន​ ៥៥៤​ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩​។

យ៉ាងណាក៏​ដោយ​ ក្នុង​ពេល​មាន​វិបត្តិ​កូវីដ​១៩ គេ​គិត​ថា​ ចរន្ត​ផ្ទេរ​ប្រាក់​ នឹង​នៅតែ​ជា​ប្រភព​ចំណូល​ដ៏សំខាន់​ និង​កាន់​តែ​សំខាន់​លើស​ដើម​ សម្រាប់​ក្រុម​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​។ បើ​យោង​តាម​របាយការណ៍​ខាង​លើ​ដដែល​ នៅពេល​មាន​វិបត្តិ​កូវីដ​១៩​ ការ​វិនិយោគ​ផ្ទាល់ពី​បរទេស​ នៅ​ក្នុង​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប​ និង​មធ្យម​ នឹង​ធ្លាក់ចុះ​ ហើយ​អាច​ធ្លាក់​ចុះ​ច្រើន​ជាង​ ៣៥%​។

8707FD9A-D8B6-4EAC-86E7-049B32935E8Fទាក់ទង​រឿង​នេះ​ លោកឌី​លីព រ៉ាដ្ឋា (Dilip Ratha) អ្នក​ដឹកនាំ​ធ្វើ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ការ​ធ្លាក់​ចុះ​បែប​នេះ​ ពិតជា​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។ ជាមួយ​គ្នា​នេះ​ លោក​បន្ថែម​ថា​ ការ​ធ្វើ​ចំណាក​ស្រុក​ក៏​អាចនឹង​ធ្លាក់​ចុះ​ផងដែរ​ដោយសារ​តែ​វិបត្តិ​កូវីដ១៩។

នៅក្នុង​ប្រទេស​ខ្លះ​ ការ​បាត់បង់​ប្រាក់​ទទួលបាន​ពី​បុគ្គលិក​កម្មករ​នៅ​ក្រៅ​ប្រទេស​មាន​ចំនួន​មួយ​ភាគ​បួន​ ឬក៏សឹងស្មើ​មួយ​ភាគ​បី​ នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ ប្រទេស​ទាំង​នោះ​ មាន​ជាអាទិ៍​ ស៊ូដង់​ខាងត្បូង​ ហៃទី​ នេប៉ាល់​ និង​តុងហ្គា​ជាដើម​។027C72B5-08FD-4374-A5C8-43687CACEA5B

គួរ​គូស​បញ្ជាក់​ជូនថា​ លំហូរ​ប្រាក់​បញ្ញើ​ ត្រូវ​គេ​រំពឹងថា​នឹង​ធ្លាក់​ចុះ​គួរឲ្យ​កត់​សម្គាល់​នៅ​អឺរ៉ុប ​និង​អាស៊ី​កណ្តាល​ ដែល​មាន​ចំនួន​ប្រមាណជា​ ២៧,៥% បន្ទាប់មក​គឺ​អនុ​តំបន់​អាហ្វ្រិក​សាហារ៉ា​ មាន​ ២៣,១% ហើយនិង​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​មាន​ចំនួន​ ១៣ %​៕